វប្បធម៌និងប្រពៃណីចិន
យោងតាមគេហទំព័រចិន អំឡុងពេល ចូលឆ្នាំថ្មីប្រពៃណីចិន អ្នករៀបការរួចហើយ ឬរៀមច្បង ក៏ដូចជាអ្នកមានអាយុច្រើនត្រូវ ជូនស្រោមសំបុត្រពណ៌ក្រហមដល់កូនៗ ឬ អ្នកមានវ័យក្មេងជាងខ្លួន ឬមិនទាន់រៀបការ។ ស្រោមសំបុត្រពណ៌ក្រហមនេះ ក៏ត្រូវបានគេ ឱ្យឈ្មោះថា លុយនាំសំណាងដែលភាសាចិន អានថា យ៉ាសួយឈាន (Ya Sui Qian) ។
តាមរឿងនិទានស្តីពីពិធីបុណ្យចូលឆ្នាំថ្មី ក្រៅពីសត្វចម្លែកដែលមាននៅក្នុងខែឆ្នាំ ក៏ មានអារក្សអ្នកតាឈ្មោះសួយ (Sui) ដែល ភាសាខ្មែរប្រែថា អ្នកតាអាយុ ចេញមកបន្លាច ក្មេងៗខណៈពួកគេគេងលក់។
វាត្រូវបានគេតំណាលមកថា ក្មេងដែល ត្រូវបានស្ទាប ឬប៉ះដោយអ្នកតាអាយុ នឹងត្រូវ ធ្វើឱ្យភ្ញាក់ពីដំណេក និងស្រែកយ៉ាងខ្លាំងៗ ហើយក៏គ្រុនក្តៅខ្លាំង និងប្រែក្លាយជាក្មេង មានស្មារតីមិនល្អ (ផ្លូវចិត្ត) ទៀតផង។ ដើម្បី រក្សាសុវត្ថិភាពដល់ក្មេងៗពីការធ្វើទុក្ខទោសដោយ អ្នកតាសួយ ឪពុកម្តាយរបស់ក្មេងៗទាំងឡាយ នឹងដុតភ្លើងទៀន ហើយមិនសម្រាកពេញមួយ យប់។
នៅថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន នៅតាម ក្រុមគ្រួសារនីមួយៗ ឪពុកម្តាយទាំងឡាយ បានជូនប្រាក់ចំនួន៨កាក់ ដល់កូនៗរបស់ពួក គេ ដើម្បីនឹងធ្វើឱ្យពួកគេភ្ញាក់ពីដំណេក។ ដូច្នេះ ទើបធ្វើឱ្យក្មេងទាំងនោះ គេចផុតពីការបន្លាច ដោយអារក្សអ្នកតា (វិញ្ញាណអាក្រក់) នោះ។ កូនក្មេងទាំងនោះ ត្រូវបានគេខ្ចប់ប្រាក់ទាំង អស់ ដាក់ក្នុងក្រដាសពណ៌ក្រហម ហើយបើក វាយកប្រាក់ និងបិទឬខ្ចប់ដូចដើមវិញ និងបើក វាសាជាថ្មីរហូតដល់ក្មេងនោះ មានអារម្មណ៍ នឿយណាយរកកលងងុយដេក។ បន្ទាប់មក ទើបឪពុកម្តាយ ពួកគេយកប្រាក់៨កាក់នោះ ដាក់ក្រោមខ្នើយរបស់ពួកគេ។
នៅពេលដែលអារក្សអ្នកតាសួយ ព្យាយាម ប៉ះឬស្ទាបក្បាលនោះប្រាក់៨កាក់ បានបញ្ចោញ រស្មីខ្លាំង ហើយធ្វើឱ្យវិញ្ញាណអាក្រក់នោះ ចាកចេញឆ្ងាយ។ ប្រាក់៨កាក់នោះ ក៏បានប្រែ ក្លាយជាទេវតា៨អង្គតែម្តងទៅ។ ចាប់ពីពេល នោះមក ការផ្តល់អាំងប៉ាវពណ៌ក្រហម ក៏បាន ប្រែក្លាយជាមធ្យោបាយមួយ ដើម្បីរក្សាក្មេង ទាំងនោះឱ្យមានសុវត្ថិភាព និងនាំមកនូវលាភ សំណាងទៀតផង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា