Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិពេលចូលឆ្នាំថ្មី ជនជាតិចិន មានត្រណម អ្វីខ្លះ?

ពេលចូលឆ្នាំថ្មី ជនជាតិចិន មានត្រណម អ្វីខ្លះ?

វប្បធម៌និងប្រពៃណីចិន

តាមបណ្តាញព័ត៌មានចិន ជនជាតិចិន មានជំនឿថា ការចាប់ផ្តើមឡើងនៃឆ្នាំថ្មី មាន ឥទ្ធិពលអំឡុងពេលពេញមួយឆ្នាំនេះតែម្តង ហេតុដូច្នេះហើយ ទើបមានអបិយជំនឿជា ច្រើន ក៏ដូចជាត្រណមខ្លះដែរ សម្រាប់កូនចៅចិន ប្រតិបត្តិក្នុងមួយរយៈពេលនេះ។

.ត្រណមថ្ងៃចូលឆ្នាំផ្ទាល់

ឱសថ គឺជាត្រណមមួយសម្រាប់អ្នកពិសា នៅថ្ងៃទីមួយនោះ ការទទួលទានវាត្រូវបាន គេមានជំនឿថា នឹងទទួលបានជំងឺឈឺថ្កាត់ ពេញមួយឆ្នាំ។

អាហារពេលព្រឹកថ្ងៃបុណ្យចូលឆ្នាំ គឺ បបរមិនគួរទទួលទានឡើយ ព្រោះវាត្រូវបាន គេយល់ឃើញថា ត្រឹមតែសម្រាប់អ្នកក្រីក្រ ស្រស់ស្រូបពេលព្រឹកប៉ុណ្ណោះ ហើយមនុស្ស ទាំងឡាយមិនចង់ចាប់ផ្តើមឡើង ដោយភាព ក្រីក្រនោះឡើយ ដែលការធ្វើរបៀបនេះ គឺជា ប្រផ្នូលអាក្រក់។ ដូច្នេះមនុស្សទាំងពួង ចាំបាច់ ត្រូវតែដាំបាយសម្រាប់ទទួលទានអាហារលើក ដំបូងនៃឆ្នាំថ្មីនេះ ដែលវាជាក្តីរំពឹងថា ក្រុមគ្រួសារ នោះ នឹងមានទ្រព្យសម្បត្តិពេញមួយឆ្នាំខាងមុខ នេះ។ ក្រៅពីនេះ គួរទទួលទានអាហារបែបម្ហូប បួស មិនដាក់សាច់ ឬមិនសម្លាប់សត្វអំឡុងពេល ថ្ងៃចូលឆ្នាំថ្មីទាំង៣ថ្ងៃ ដោយតម្រូវឱ្យចម្អិន ម្ហូបណាដែលទុកហូបបានយូរថ្ងៃ ព្រោះវាត្រូវ បានគេរំពឹងថា នឹងធ្វើឱ្យអ្នក ជួបនឹងសេចក្តីសុខ សប្បាយក្នុងឆ្នាំថ្មីនេះទាំងអស់គ្នា។

មនុស្សទាំងឡាយ មិនត្រូវបោកសម្អាត សម្លៀកបំពាក់ ឡើយ នៅថ្ងៃដំបូង ឬថ្ងៃទី២ ដោយសារតែពីរថ្ងៃនេះ ត្រូវបានគេប្រារឰខួប កំណើតរបស់ព្រះគង្គា។

កិច្ចការដេរប៉ាក់មិនគួរធ្វើឡើយ។ ការ ប្រើប្រាស់កាំបិត និងកន្ត្រៃ គឺត្រូវចៀសវាង ដើម្បីបង្ការគ្រោះថ្នាក់។ ម៉្យាងវាត្រូវបានគេ មានជំនឿថា មានរឿងអាក្រក់ និងបាត់បង់ទ្រព្យ សម្បត្តិទៀតផង។

ស្ត្រីៗមិនអាចឱ្យចេញពីផ្ទះនាងឡើយ មិនដូច្នោះនឹងត្រូវទទួលបានភាពចង្រៃដោយ សំណាងមិនល្អពេញមួយឆ្នាំថ្មីនេះ។

កូនស្រីដែលរៀបការហើយ មិនត្រូវ បានអនុញ្ញាតឱ្យទៅលេងផ្ទះឪពុកម្តាយរបស់ នាងឡើយ។ ការហាមនេះ ព្រោះគេមានជំនឿ ថា នាំមកនូវសំណាងមិនល្អដល់ឪពុកម្តាយ ដែលបណ្តាលឱ្យសេដ្ឋកិច្ចគ្រួសារជួបការលំបាក។

សកម្មភាពបោសសម្អាតនៅផ្ទះ នៅ ថ្ងៃចូលឆ្នាំថ្មី គឺពាក់ព័ន្ធការបោសជម្រះចេញ នូវទ្រព្យសំណាងចេញពីផ្ទះដូច្នេះដែរ។

.ត្រណមក្នុងមួយរដូវចូលឆ្នាំចិន

ការទួញយំរបស់កូនក្មេង ត្រូវបានគេមាន ជំនឿថា នឹងនាំមកនូវភាពអពមង្គលដល់ក្រុម គ្រួសារនោះ។ ដូច្នេះឪពុកម្តាយទាំងឡាយ គួរធ្វើអ្វីដែលប្រសើរបំផុតក្នុងកិច្ចការនេះ ពី ការទួញយំរបស់ក្មេងនោះ តាមដែលអាចធ្វើ ទៅបាន។

ប្រផ្នូលធ្វើឱ្យបែកបាក់សម្ភារ ឬរបស់ របរផ្សេងៗ អំឡុងពេលនៃការកើតមានអំពើ នេះ គឺត្រូវបានភ្ជាប់ទំនាក់ទំនងទៅនឹងការ ខាតបង់ទ្រព្យសម្បត្តិសម្រាប់ឆ្នាំបន្ទាប់ជាមិន ខាន។ ដូចនេះអ្នកជំនួញ ឬអាជីវករទាំងឡាយ ជាទូទៅគួរធ្វើការប្រុងប្រយ័ត្ន និងការពារ វាកុំឱ្យកើតឡើងឱ្យសោះ។

ការទៅមន្ទីរពេទ្យ អំឡុងពេលនេះ ត្រូវ បានគេមានជំនឿថា នឹងនាំមកនូវជំងឺដល់អ្នក ណាម្នាក់ ដែលជាបញ្ហាចោទនៅឆ្នាំបន្ទាប់។ ដូច្នេះ ការធ្វើដំណើរទៅពិនិត្យសុខភាពផ្សេងៗ ឬទៅសួរសុខទុក្ខអ្នកជំងឺមិនចាំបាច់នៅមន្ទីរ ពេទ្យ ចូរចៀសវាងកុំបីខានលើកលែងតែករណី បន្ទាន់ខ្លាំងប៉ុណ្ណោះ។

លួចរបស់ កុំអនុញ្ញាតឱ្យអ្នកដទៃលួច យករបស់អ្វីមួយដូចជា ប្រាក់ពីហោប៉ៅ អំឡុង ពេលចូលឆ្នាំថ្មីនេះ ហើយក៏ថែទាំ និងការពារ ហោប៉ៅខោអ្នកមិនឱ្យមានរហែក ឬធ្លុះធ្លាយ ផងដែរ។ ចំណុចនេះ គេមានជំនឿថា នឹងឱ្យ ប្រផ្នូលដល់ទ្រព្យ សម្បត្តិក្នុងផ្ទះអ្នក ទាំងមូលនៅ ឆ្នាំខាងមុខ នឹងត្រូវបានចោរលួចជាមិនខាន ឡើយ។

បំណុល ប្រាក់កាក់ មិនគួរឱ្យគេខ្ចីនៅអំឡុង ថ្ងៃចូលឆ្នាំថ្មីនោះឡើយ ហើយរាល់បំណុល ទាំងអស់ នឹងត្រូវបានទូទាត់​នៅឆ្នាំថ្មីនេះ​ដែរ។ ប្រសិនជាមានអ្នកជំពាក់ប្រាក់អ្នក កុំទៅទារ ឬទៅក្បែរផ្ទះបុគ្គលនោះ ដើម្បីទារឡើយ។ បើអ្នកណាម្នាក់ហ៊ានធ្វើបែបនេះ គេមានជំនឿ ថា នឹងអត់សំណាងពេញមួយឆ្នាំ។

ពាងអង្ករ មិនគួរត្រូវបានទុកឱ្យអស់ដល់ បាតពាងឡើយ។ ធ្វើបែបនេះ បណ្តាលឱ្យកើត មានក្តីកង្វល់ធ្ងន់ធ្ងរ នៅពេលបញ្ចប់​ការ​ចម្អិន អាហារអំឡុងពេលចូលឆ្នាំថ្មី គឺជាប្រផ្នូលនៃ ជំងឺមួយ។

ការធ្វើឱ្យខូចសម្លៀកបំពាក់ កុំពាក់សម្លៀក បំពាក់ថ្មី ដែលត្រូវបានធ្វើឱ្យខូចឬដាច់រហែក ឱ្យសោះ។ ប្រសិនជាកូនៗ​អ្នកពាក់ខោ​អាវថ្មី និងបណ្តាលឱ្យដាច់រហែកក្នុងខែទីមួយ ដែល គេរាប់តាមចន្ទគតិក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីចិន (កុម្ភៈ) វាត្រូវបានគេមានជំនឿថា នឹងនាំមក នូវសំណាងមិនល្អ។

កុំឱ្យមានការកាប់សម្លាប់ ក្នុងរដូវចូល ឆ្នាំថ្មីចិន គួរតែចៀសវាងមិនឱ្យមានឈាមឡើយ ព្រោះគេជឿថា វានឹងនាំមកនូវប្រផ្នូលនៃជំងឺ។

កុំស្លៀកសម្លៀកបំពាក់ពណ៌ស ឬខ្មៅ ខណៈដែលខោអាវពណ៌ប្រភេទនេះ គឺជាប់ ពាក់ព័ន្ធនឹងប្រពៃណី​ទំនៀមទម្លាប់នៃ​ការកាន់​ទុក្ខ។

សក់ មិនត្រូវកាត់នៅថ្ងៃទីមួយ នៃពិធីចូល ឆ្នាំថ្មីឡើយ។ ភាសាចិនមានន័យថា សក់ក្លាយ ជាទ្រព្យ ដូច្នេះវាមិនមែន​ជាការប្រសើរ​ឡើយ នៅពេលដែលអ្នកសម្អាតនូវលាភសំណាងចេញ នៅពេលចាប់ផ្តើមចូលឆ្នាំថ្មីនោះ។

កុំជូនអំណោយដែលបញ្ជាក់ពីភាពទៀងទាត់ដូចជានាឡិកា កន្ត្រៃ និងផ្លែប៉ែស ដែល វាមានអត្ថន័យមិនល្អនៅក្នុងវប្បធម៌ចិន។ 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES