Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិឈ្វេងយល់ពី ប្រវត្តិនៃការ ផលិតកាំជ្រួច របស់ចិន

ឈ្វេងយល់ពី ប្រវត្តិនៃការ ផលិតកាំជ្រួច របស់ចិន

វប្បធម៌និងប្រពៃណីចិន

កាំជ្រួច បានចាប់កំណើតឡើងនៅក្នុង ប្រទេសចិន ជាង២ពាន់ឆ្នាំមកហើយ។ រឿង និទានទូទៅភាគច្រើនបានលើកឡើងថា វា ត្រូវបានគេរកឃើញឬបង្កើតឡើងតាមរយៈ ព្រឹត្តិការណ៍គ្រោះថ្នាក់ដោយចៃដន្យពេលចម្អិន អាហាររបស់ជនជាតិចិន ក្នុងផ្ទះបាយ ដែលវា បានកើតឡើងនៅក្នុងសមាសធាតុផ្សំដូចជាធ្យូង ឧសលាយជាតិរំសេវស្ពាន់ធ័រ និងសូដ្យូមនី ត្រាត។ ល្បាយ ឬវត្ថុធាតុ​ផ្សំដែលគេលាយ បញ្ចូលគ្នានោះ ត្រូវបានដុតបញ្ឆោះហើយនៅ ពេលមានកម្លាំងសង្កត់ ឬសម្ពាធខ្យល់តឹង ណែននៅ​ជុំវិញបំពង់ប្ញស្សីវាក៏ផ្ទុះឡើងតែម្តង។

ចំណែកប្រភពមួយចំនួននិយាយថា ការ រកឃើញកាំជ្រួចបានកើតឡើងប្រហែល២ពាន់ ឆ្នាំ មកហើយ។ រីឯប្រភពខ្លះទៀត បាន​បញ្ជាក់ ថា វាត្រូវបានគេបង្កើតឡើងអំឡុងពេលមួយ នៃសតវត្សរ៍ទី៩ ក្នុងរជ្ជកាល (រាជវង្សសុង) ឆ្នាំ៩៦០ ដល់១២៧៩។ បើទោះជាការលើក ឡើងនេះ គួរតែមានភាពស្រពេចស្រពិលរវាង ការរកឃើញនូវរំសេវតាមរយៈការចម្អិនអាហារ និងការច្នៃប្រឌិតនៃផាវជាដើម។

ព្រះសង្ឃជនជាតិចិនមួយអង្គព្រះនាម លី ធៀន ដែលសឹង (រស់នៅ) ក្បែរក្រុងលីវ យ៉ាងខេត្តហ៊ូណាន ត្រូវបានគេកោតសរសើរ ជាមួយនឹងស្នាដៃក្នុងការបង្កើតនូវផាវប្រមាណ ជា១ពាន់ឆ្នាំមកហើយ។ ជនជាតិចិន បានប្រារឰ ពិធីនៃការច្នៃប្រឌិត​ផាវជារៀងរាល់​ថ្ងៃទី១៨ ខែមេសា ដើម្បីផ្តល់នូវការបូជា ថ្វាយព្រះសង្ឃ លី ធៀន។

ក្រោយមកនិងរហូតមកដល់បច្ចុប្បន្ន ផាវ គឺមានឥទ្ធិពលនៅក្នុងការបណ្តេញព្រាយបិសាច និងខ្មោចអសុរកាយដែលត្រូវបានបង្អើល ឬ ធ្វើឱ្យភ័យខ្លាចដោយសំឡេងផ្ទុះផាំងៗយ៉ាងខ្លាំង របស់ផាវទាំងនោះ។ ផាវក៏ត្រូវបានប្រើប្រាស់ សម្រាប់គោលបំណងមួយ​ចំនួន​ទៀត​ដែរ នា ពេលបច្ចុប្បន្នដែលភាគច្រើនគេសង្កេតឃើញ មាននៅក្នុងពិធីខួបកំណើត បុណ្យសព និង ពិធីបង្កក់កូន។

ចំណែកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន គឺជាព្រឹត្តិការណ៍ដ៏ពិសេស និងមានប្រជាប្រិយ ភាពមួយដែលត្រូវបានគេប្រារឰជា​មួយនឹង​ការ ដុត ឬអុជផាវ បើកទ្វារស្វាគមន៍ឆ្នាំថ្មី ដើម្បី បណ្តេញទ្រពទ្រុឌចង្រៃ ឱ្យវិនាសសាបសូន្យ ផងដែរ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES