វប្បធម៌និងប្រពៃណីចិន
បណ្តាញព័ត៌មានចិនផ្សាយថា អ្វីដែល ដូចគ្នាច្រើន ជាមួយនឹងមនុស្សសម័យបុរាណ ដែរនោះ គឺជនជាតិចិនជំនាន់ដើម សប្បាយរីក រាយនឹងការលេងល្បែងផ្សេងៗ។ ទន្ទឹមនឹង នេះមនុស្សសម័យបុរាណរបស់ចិន បានគូសវាស ឬឆ្លាក់រូបភាពនៅលើឈើឆ្អឹងសត្វ ក៏ដូចជាថ្ម សម្រាប់បម្រើឱ្យការលេងល្បែង (ដូចយ៉ាង គ្រាប់ឡុកឡាក់)។
បន្ទាប់ពីការបង្កើតក្រដាសឡើងនៅអំឡុង សតវត្សរ៍ទី២ នៃរាជវង្សហានខាងលិច (០៦ មុនគ្រិស្តសករាជរហូតដល់សករាជទី២៣) ហើយក្រោយមកបច្ចេកទេសនៃការបោះពុម្ព ក្នុងរាជវង្ស សួយ (គ្រិស្តសករាជឆ្នាំ៥៨១–៦១៨) ជនជាតិចិនសម័យបុរាណបានរៀបការ និងភ្ជាប់ទំនាក់ទំនងជាមួយគ្នា ហើយបានបង្កើត នូវល្បែងបៀនេះឡើងនៅដើមរាជវង្ស (គ្រិស្ត សករាជឆ្នាំ៦១៨–៩០៧)។
មូលហេតុអ្វីបានជាល្បែងបៀត្រូវបាន បង្កើតឡើង?
ល្បែងបៀ ត្រូវបានគេបង្កើតឡើងដែល ភាគច្រើនទំនងជាសម្រាប់បម្រើដល់ការប្រើ ប្រាស់ និងធ្វើអាជីវកម្ម ឬលក់យកកម្រៃ។ ល្បែង ដើម ដំបូងដែលមានទម្រង់ជាសន្លឹកនេះ ត្រូវ បានបង្កើតឡើងពីវត្ថុធ្ងន់ៗដូចជា ថ្ម បៀក្រដាស ដែលងាយស្រួលយកពីកន្លែងមួយទៅកន្លែង មួយ។ ម៉្យាងការរចនាបៀក្រដាសឡើង គឺអាច កាន់តែងាយស្រួល និងមានពណ៌កាន់តែច្រើន ជាងការឆ្លាក់ ឬគូសវាសលើឈើ ឬឆ្អឹងសត្វ។
បៀក្រដាស មិនដូចជាបៀឆ្លាក់ពីឆ្អឹងសត្វ ឬថ្មនោះឡើយ ហើយវានិងខូចប្រសិនជាអ្នក ប្រើបណ្តោយឱ្យត្រូវសើមចូលទឹក និងងាយដុត ឆេះជាងរបស់ដែលឆ្លាក់ពីថ្មទៀតផង។ វិធាន នៃការបង្កក្តីអន្តរាយទាំងនេះមានន័យថា អ្នក លេងបៀជានិច្ចកាល និងត្រូវការលេងបៀ កាន់តែច្រើនជាងកាលពីបៀសន្លឹកស៊េរីមុន។
ជាងនេះទៅទៀតការបោះពុម្ពជាមួយនឹង រូបភាព ដែលបានឆ្លាក់ជាប់នឹងបៀនោះមាន ន័យថា ឈ្មួញឬពាណិជ្ជករ អាចងាយនឹងឆាប់ លក់ដាច់បៀថ្មី ដោយមានការបញ្ជាទិញពីអ្នក លេងល្បែងព្រោះវាឆាប់ខូច។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា