Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាងអណ្តាតពាំព្រីង ជឿថាពស់ចឹកមិនស្លាប់ សាកឱ្យពស់ចឹកលេង ស្លាប់មែន

អាងអណ្តាតពាំព្រីង ជឿថាពស់ចឹកមិនស្លាប់ សាកឱ្យពស់ចឹកលេង ស្លាប់មែន

ភ្នំពេញ ៖ បុរសម្នាក់ អះអាងថាខ្លួន មានអណ្តាតពាំព្រីង និងមានជំនឿថា “អណ្តាតពាំព្រីង ពស់ចឹក មិនស្លាប់” ក៏សាកល្បងចាប់សត្វពស់លេង ទីបំផុតត្រូវពស់ចឹក បណ្តាលឱ្យស្លាប់។

តាមសម្តីបុរសម្នាក់ ដែលនាំជនរងគ្រោះមកកាន់មន្ទីរពេទ្យ បានរៀបរាប់ថា មុនពេលត្រូវសត្វពស់ចឹកគឺបុរស រងគ្រោះ បានអះអាងថា ខ្លួនមានអណ្តាតពាំព្រីង ពស់ចឹក មិនស្លាប់ទេ ហើយក៏បានចាប់ពស់លេង ទើបត្រូវ សព្វពស់នោះចឹកដៃម្ខាង។ បន្ទាប់មក បុរសរងគ្រោះ បានយកមាត់បឺតមុខរបួសដៃដែលត្រូវពស់ចឹក។ លុះពេលសាច់ញាតិសួរនាំថា “ម៉េចក៏ចាប់ពស់លេងអ៊ីចឹង?” គាត់ឆ្លើយថា “អត់អីទេ ខ្ញុំមានអណ្តាតពាំព្រីង”។ ក្រោយមក បានមួយសន្ទុះ ស្រាប់តែជនរងគ្រោះ បានដួលសន្លប់ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង នាំ គ្នាប្រញាប់ដឹកបញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្តង។

តាមប្រភពវេជ្ជបណ្ឌិត បានបញ្ជាក់ថា អប្បិយជំនឿមិនសមហេតុផល អានាំឱ្យរងគ្រោះ វិនាសខ្លួន ដូចបុរស រងគ្រោះ ដែលបានចាប់ពស់ស្រកាចាស់លេង ក៏ត្រូវពស់នោះចឹក ហើយដោយ អាងនិងជឿថាខ្លួនមាន អណ្តាតពាំព្រីង ពស់ចឹកមិនស្លាប់ទេ ទើបស្លាប់បែបនេះ។

វេជ្ជបណ្ឌិត ក៏បានបង្ហាញពីវិធីសង្គ្រោះបឋម នៅពេលត្រូវពស់ចឹក ឬខាំ ដូចខាងក្រោម ៖

ទី១-ត្រូវដាក់ជនរងគ្រោះដំណេកផ្ងារ និងក្បាលខ្ពស់។

ទី២-កុំឱ្យកម្រើកអវយវៈ និងសម្រួលអារម្មណ៍។

ទី៣-រុំបង់យឺត (ពីរជាន់) និងអបឱ្យមានលំនឹង។

ទី៤-រក្សាកន្លែងរបួស ទាបជាងកម្រិតបេះដូង។

ទី៥- បញ្ជូនជនរងគ្រោះទៅមន្ទើរពេទ្យ។

ចំពោះសកម្មភាពដែលពុំគួរធ្វើ នៅពេលត្រូវពោះចឹក មានដូចជា ៖

ទី១-បឺតឈាមត្រង់កន្លែងពស់ខាំ។

 ទី២-កាត់របួសបង្ហូរឈាម។ ទី៣- ចងខ្សែការ៉ូឃាត់ឈាម។

ទី៤-ស្អំទឹកកក នៅកន្លែងរបួស។

គួរបញ្ជាក់ថា ចំពោះប្រភេទពស់មានពិស ដែលបង្កគ្រោះថ្នាក់ ដូចជាពស់ហនុមាន ពស់វែកដំបូក ពស់ក្រាយ ពស់ស្រកាចាស់ ពស់វែកក្របី ពស់វែករនាម និងពស់ពព្លាក់ ជាដើម៕

RELATED ARTICLES