Monday, November 18, 2024
Homeតារាខ្មែរយុគ ចិន្ដា ៖មានលែសអីទៀត ?

យុគ ចិន្ដា ៖មានលែសអីទៀត ?

ភ្នំពេញ៖លោកជីមមី ជំនួយការរបស់អ្នកនាងយុគ ចិន្ដា បានប្រាប់អ្នកយកព័តមានយើង​នៅថ្ងៃ​មង្គលការ របស់ហ៊ិន ច័ន្ទនីរ័ត្ន កាលពីពេលថ្មីៗនេះថាមេរបស់លោក(យុគ ចិន្ដា )ជិតដល់ថ្ងៃ​រៀប​​ការហើយ…។ប៉ុន្ដែលោកមិនប្រាប់កាលបរិច្ឆេតច្បាស់លាស់ទេ ព្រោះចង់ឲ្យគេភ្ញាក់ផ្អើល (Surprise) ។នៅពេលទូរស័ព្ទទៅជំនួយការអ្នកនាងយុគ ចិន្ដា រូបនេះដើម្បីឲ្យដឹងថាតើអ្នកនាងរៀប​ការនៅទីណាឲ្យប្រាកដ នោះលោកជីមមី បែជាថាលោករវល់ជាប់នៅលំហែកាយ៉ា ថ្ងៃ​សម្រា​ក​​ចូលឆ្នាំសាកល មិនទាន់អាចនិយាយរឿង មួយនេះបានទៅវិញ ។ដោយឡែកអ្នកនាងយុគ ចិន្ដា វិញធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងនឹង រៀបការ នៅពេលដែលកូន​ស្រីសំណព្វចិត្ត​នាង ឈ្មោះយុគ ដាពេជ្រ ហៅស្រីអម មានអាយុគ្រប់១៨ឆ្នាំ​ដែលពេលនោះ កូន​នឹងធ្វើជា​អ្នក​កំដរឲ្យនាងតែម្ដង ខណៈដែលកូនស្រីអ្នកនាង ពេញវ័យតាំងពីឆ្នាំ២០២២ ម្លេះ ។

 សូមបញ្ជាក់ថាអ្នកនាងយុគ ចិន្ដា បានបរាជ័យស្នេហាជាច្រើនលើកច្រើនសារ ទើបធ្វើ​ឲ្យ​អ្នក​ខ្លះចាត់ទុកនាង ថាជាតារាដែលជោគជ័យតែការងារសិ​ល្បៈនិងជំនួញតែមិនកាក់កប​រឿង​ស្នេហា​ឡើយ ។ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកនាងចិន្ដា បានរក្សារចំណងស្នេហាជា​មួយ​​​បុរ​សវ័យចំណាស់ម្នាក់ជាង៥ឆ្នាំ មក ហើយដែលតាមគម្រោងជំនួយការនាង​បង្ហើបថា​អ្នកនាង​ត្រូវដឹក​ដៃគូស្នេហ៍រៀបការតាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ម្លេះ តែពេលនោះផែន​ការណ៍គ្រោង​គ្រង​​ឈុតកូនក្រមុំរបស់អ្នកនាងចិន្ដា ត្រូវបានលុបចោលជា បន្ទាន់វិញ​ដោយ​សារ​តែកូវីដ ។នៅឆ្នាំ២០២២ និង​២០២៣ ដែលតារាជាច្រើនបានរៀបការជាបន្ដបន្ទាប់នោះអ្នក​នាង​ចិន្ដា បានលុប​ចោល​បំណង​ចូលរោងការជាថ្មីដោយសារតែជាប់កាន់ទុក្ខម្ដាយ​នាង​លោក​ស្រី​ខឹម ផល្លី ដែលទទួល​មរណ​ភាពកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ។ប៉ុន្ដែសម្រាប់ឆ្នាំ​២០២៤ នេះអ្នកនាងចិន្ដា ប្រ​ហែល​ជាគ្មានលែស ឬហេតុផលណាមួយដែល​នាងត្រូវពន្យា​ពេលរៀបការម្ដងទៀតឡើយ ព្រោះ​កូន​ស្រីក៍ពេញ វ័យក្រមុំ ហើយនាងក៍ទើបផុត​ពេលកាន់​ទុក្ខ​ម្ដាយផងដែរ ។

អ្នកនាងយុគ ចិន្ដា បានបង្ហាញស្នេហាថ្មីដោយបើកចំហ តែត្រូវបានតារាខ្លះសរសើរ​នាង​​ថារក​គូស្នេហ៍មាន ចឬកចាស់ទុំ ស្លូតបូតសាកសមគ្នាជាមួយនាង ។តែតារាមួយចំនួន​ទៀត​បែជាបង្អាប់ថាអ្នកនាងមានលុយគូរតែ យកប្ដីក្មេងរូបសង្ហារដូចអ្នកនាងគង់ សុជាតិ ,ខាត់ សុ​ឃីម និងទ្រី ដាណា ជាដើមទើបសាកសមគ្នា ប៉ុន្ដែអ្នក នាងចិន្ដា មិនក្វល់ឡើយ ហើយដើម្បី​បញ្ចប់រឿងគេឌឺដងនាងថាជោគជ័យតែសិល្បៈ រឿងស្នេហាសូន្យនោះ នាងនឹងដឹកដៃ​គូស្នេហ៍​ក្រាបផ្ទឹមនៅឆ្នាំ២០២៤ នេះតែម្ដង ប្រសិនបើគ្មានអ្វីប្រែប្រួល ។

ក្រៅពីអ្នកនាងយុគ ចិន្ដា តារាដែលយកស្វាមីមានវ័យចំណាស់ជាងខ្លួនច្រើនឆ្នាំមាន​ដូច​​ជាអ្នក​​នាង​ចាន់ សុធា រ័ត្ន ,គឹម លក្ខិណា ,កែវ ពេជ្រពិសី ,កែវ ពិសី ,វ៉េត រតនា និងចរិយ៉ា ពេជ្រ ជាដើម ។ប្រភពបាន​ឲ្យ​ដឹងថាអ្នក នាងចិន្ដា ដែលមិនធ្លាប់រៀបការសោះតែ​មានកូន​ពេញ​វ័យក្រមុំស្ដូក​នេះនឹង​រៀប​ចំពិធីអាពាហ៍ ពិពាហ៍ យ៉ាង ប្រណិតបំផុតមិនចាញ់​តារាល្បីៗ​ផ្សេង​ទៀត​ឡើយ ដែល​លោក​ជីមមី ធ្លាប់បង្ហើបថាទាំងទីតាំង,សំអាងការ ,ចុងភៅ និងការតុប​តែង​ផ្កា​ភ្ញីផ្សេងៗទៀតគឺ​លោក​ជាអ្នកទទួលភារកិច្ចរ៉ាប់រងទាំងអស់ថ្ងៃពិសេសរបស់​មេលោក ក្នុង​ការ​ជួលក្រុមការងារ​ខាង​លើ។

 មជ្ឈដ្ឋានមហាជនមើលឃើញថាអ្នកនាងយុគ ចិន្ដា ជាពិធីការិនីដែលស្ថិតក្នុងចំណោម​តារា​មានទ្រព្យច្រើន នាពេលបច្ចុប្បន្នមានដូចជាលោកព្រាប សុវត្ថិ ,ចា រិទ្ធី ,គង់ សុជាតិ និង​ខាត់ សុឃីម ជាដើម នោះនាងមានអ្វីៗ គ្រប់យ៉ាងក្នុងដៃរួមមានមុខជំនួញ,ផ្ទះជួល និងដីធ្លីជា​ច្រើន​ទៀត ។ប៉ុន្ដែរឿងដែលនាងគ្មានគឺភាពកក់ក្ដៅក្នុងបេះដូង ហេតុនេះប្រសិនបើនាងហ៊ាន​ដឹកដៃគូស្នេហ៍វ័យចំណាស់ចូល រោងការនៅឆ្នាំនេះមែន នោះនាងនឹងលែងមានអ្នកចាត់ទុក​នាង​ថាអភ័ព្វស្នេហាទៀតហើយ ។តែដោយសារតែពេលនេះអ្ននាងចិន្ដា អាយុជិត៥០ឆ្នាំ​ទៅ​ហើយ ហេតុនេះការយកកូនបន្ដពូជថែម មិនសូវមាន សង្ឃឹមឡើយ ខណៈដែលកូនស្រីទី១​រប​ស់​​នាងអ្នកណាជាឪពុកនៅតែស្ថិតក្នុងភាពជាអាថ័កំបាំងបន្ដទៀត ៕

RELATED ARTICLES