Thursday, October 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះបុរសចិន ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ច

 វ៉ៃខ្នោះបុរសចិន ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ច

ខេតស្វាយវៀង ៖ ជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ច ត្រូវកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួន ក្រោយលួចសម្ងំលាក់ខ្លួននៅក្នុងខេត្តស្វាយរៀង ប្រមាណជាង៤ឆ្នាំ។នាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជាក់នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ថា ជនជាតិចិនដែលត្រូវ បានកម្លាំង សមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះ SHEN FENSHENG ភេទប្រុស អាយុ៤៨ឆ្នាំ (កើតថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៧៦) កាន់លិខិតឆ្លងដែនលេខ ED7834665 ពាក់ព័ន្ធបទល្មើសសេដ្ឋកិច្ច។

ការចុះឃាត់ខ្លួនជនជាតិចិន ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ក្រោយទទួលបានការឯក ភាពពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយវៀង ហើយជនជាតិចិន ម្នាក់នេះ នឹងត្រូវបណ្តេញ ចេញពីប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់កម្លាំងចុះស្រាវជ្រាវរក ទីតាំងដែលក្រុមការងារការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ នៅភោជនីយដ្ឋានអា ហារចិន ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ដែលជាទីតាំងដែលជនជាតិចិន នេះឧស្សាហ៍ទៅ បន្ទាប់មកក៏បាន ធ្វើការឃាត់ខ្លួនតែម្តង។

សូមរំលឹកថា ជនជាតិចិន ឈ្មោះ SHEN FENSHENG បានធ្វើដំណើរចូលមកកម្ពុជា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរលេខ VN921 ៕

RELATED ARTICLES