NATO-រុស្ស៊ី៖ បណ្តាញព័ត៌មានបរទេសផ្សាយថាសមាជិករបស់អង្គការ NATO បានចល័តកម្លាំងយោធារបស់ពួកគេក្នុងតំបន់កៀកនឹងរបងការពាររុស្ស៊ីកាលពីថ្ងៃច័ន្ទនេះ ស្របពេលនាវាចម្បាំងរបស់ក្រុមសម្ព័ន្ធមិត្តធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រខ្មៅ ខណៈដែលរថក្រោះអាមេរិកាំងបានឆ្លងកាត់ខ្ពង់រាបប្រទេសប៉ូឡូញ។
កងកម្លាំងទ័ពជើងទឹក Standing Maritime Group 2 ដែលមានកងនាវាចម្បាំង៨គ្រឿងមកពីបណ្តារដ្ឋជាសមាជិករបស់អង្គការ NATO នឹងធ្វើដំណើរឆ្ពោះទៅកាន់សមុទ្រខ្មៅដើម្បីចូលរួមធ្វើសមយុទ្ធនៅតំបន់ឆ្ងាយពីឆ្នេរសមុទ្ររ៉ូម៉ានីដែលគេស្គាល់ថាជាសមុទ្រ Shield ។
យោងតាមការឲ្យដឹងពីក្រុមសម្ព័ន្ធមិត្ត សមុទ្រខ្មៅក៏ដូចជាសមុទ្របាល់ទិកកំពុងប្រែក្លាយជាទីលាននៃការប្រកួតប្រជែងឬប្រយុទ្ធមួយរឹតតែខ្លាំងឡើងរវាងកងទ័ពរុស្ស៊ីនិងអង្គការ NATO ស្របពេលដែលរដ្ឋាភិបាលក្រុងមូស្គូបានធ្វើយោធូនីយកម្ម(រៀបចំធ្វើសង្គ្រាម)នៅតំបន់គ្រីមេ ។ មន្ត្រីអង្គការ NATO មួយរូបបានបង្ហើបឲ្យដឹងថានេះគឺជាកលយុទ្ធនៃការបំភាន់ភ្នែកសត្រូវមួយនៅក្នុងដំណោះស្រាយរបស់សម្ព័ន្ធដើម្បីការពារគ្រប់សម្ព័ន្ធមិត្តទាំងអស់របស់ NATO ដើម្បីប្រឆាំងនិងការគំរាមកំហែងណាមួយ និងការធ្វើកែប្រែនូវស្ថានការណ៍សន្តិសុខដែនទឹកក្នុងតំបន់ ។
ប្រភពដដែលឲ្យដឹងទៀតថា សមុទ្រ Sea Shield គឺមិនមែនជាតំបន់នៃការធ្វើលំហាត់បច្ចេកទេសរបស់ NATO ឡើយ ទីលានធ្វើវានឹងរាប់បញ្ចូលសមាជិក NATO មួយចំនួនដូចជាប៊ុលហ្គារី កាណាដា ក្រិក រ៉ូម៉ានី អេស្ប៉ាញ សហសរដ្ឋអាមេរិក និងតួកគី ។
កងទ័ពនិងកងរថក្រោះអាមេរិកកាលពីថ្ងៃច័ន្ទនេះក៏បានប្រតិបត្តិការនៅក្នុងផ្នែកមួយនៃសមយុទ្ធយោធានេះដែរក្នុងតំបន់ Zagan ប្រទេសប៉ូឡូញដែលជាការបញ្ជូនសារទៅសេតវិមានគ្រីលីនក្នុងពេលដែលកើតមានក្តីបារម្ភថាការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ ចំពោះសម្ព័ន្ធមិត្ត NATO និងដៃគូដទៃទៀតកំពុងរេរែកចិត្តមិនទាន់ដាច់ស្រឡះ។
តាមសេចក្តីថ្លែងការណ៍របស់លោកត្រាំ កាលពីដើមខែនេះបង្ហាញថាអង្គការ NATO គេលែងនិយមប្រើហើយគឺលោកចង់ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយនិងរុស្ស៊ីដែលកំពុងធ្វើការសាកល្បងនៅតាមខ័ណ្ឌសីមានៃប្លុកប្រទេសជួបសង្គ្រាមត្រជាក់ក្នុងតំបន់អឺរ៉ុបដែលបានជំរុញមានការបារម្ភកើតឡើងចំពោះបណ្តាភាគីដទៃទៀតក្នុងតំបន់មហាសមុទ្រអាត្លង់ទិក ។
តែយ៉ាងណាមន្ទីរបង់តេហ្គូនបានថ្លែងថាកងទ័ពរបស់សហរដ្ឋអាមេរិកទាំងនោះជាការឆ្លាស់គ្នាទៅកាន់តំបន់អឺរ៉ុបដើម្បីចូលរួមជំរុញការរឹតចំណងជាមួយសម្ព័ន្ធមិត្ត NATO និងជាការផ្ញើសារយ៉ាងច្បាស់មួយទៅកាន់រដ្ឋាភិបាលរុស្ស៊ីទៀតផង។