Sunday, November 24, 2024
Homeបច្ចេកវិទ្យាវិធីសាស្ត្រ​ បញ្ឆេះរថយន្ត​ឲ្យ ​ដំណើរការវិញ ខណៈ​ពេល បើកអស់សាំងពីរេស៊ីវ័រ

វិធីសាស្ត្រ​ បញ្ឆេះរថយន្ត​ឲ្យ ​ដំណើរការវិញ ខណៈ​ពេល បើកអស់សាំងពីរេស៊ីវ័រ

បច្ចេកទេសប្រើប្រាស់រថយន្តពេលមានអាសន្ន

ប្រសិនជាអ្នក​ស្ថិតក្នុង​ស្ថានការណ៍​​ដែល​ទុក​ឲ្យ​​រថយន្ត​អ្នក​ដំណើរការ​ម៉ាស៊ីន​​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ឬ​រហូត​ស្ទើរតែ​អស់​សាំង​គ្មានសេសសល់​ អ្នកនឹងទំនងជា​បើកបរ​វា​ដោយ​អស់​សាំង​​ទាំង​ស្រុង​តាម​ផ្លូវ​នៅ​កន្លែងណាមួយជាមិនខាន ។ ក្នុង​ករណី​ភាគ​ច្រើន​​ការ​ដើរ​ចម្ងាយ​ផ្លូវឆ្ងាយ​ទៅកាន់​ស្ថានីយប្រេងឥន្ធនៈ​គឺជាការ​លំបាក​បំផុត​ដែល​ជាផ្នែកមួយនៃ​ស្ថានការណ៍​ដ៏ស្មុគស្មា​ញនេះ ប៉ុន្តែ​មានពេលខ្លះ​អ្នក​ក៏​អាច​ជួបការលំបាក​ក្នុងការ​បញ្ឆេះ​ឲ្យ​ឆេះ​វិញ​ក្រោយពេល​វា​រលត់​ម៉ាស៊ីន​បើ​ទុក​ជា​អ្នក​ចាក់​សាំង​ចូល​រេស៊ីវ័រ​ពេញ​យ៉ាងណាក្តី​។

ខាងក្រោមនេះ​គឺជា​វិធីបញ្ឆេះ​រថយន្ត​ឲ្យ​ឆេះវិញ​ខណៈ​ពេល​អស់សាំង៖

១/ ការចាក់ប្រេងបន្ថែម​ចូល​រេស៊ីវ័រ​ខ្លះ​ៗ​ដើម្បី​ឲ្យ​រថយន្ត​បន្ត​ដំណើរ​ទៅមុខ​ទៀត​​រហូត​ដល់​ស្ថានីយ​ប្រេងឥន្ធនៈ​ ។ ចូរ​បើក​គម្រប​រេស៊ីវ័រប្រេង​​នៅខាងក្រោយមុននឹងអ្នក​ព្យាយាម​​បញ្ឆេះ​ម៉ាស៊ីន​ឲ្យ​ឆេះ​វិញ។

២/ ​ជាន់​ឈ្នាន់ហ្គារ៍​ពីរបីដង​ដើម្បី​ជួយ​ជំរុញ​សាំង​ចាក់ថ្មី​ផ្លាស់ទី​តាម​ប្រព័ន្ធ​លំហូររបស់វា​ចូល​ម៉ាស៊ីន​​តាមប្រក្រតី​វិញ ។

៣/ កាច់សោ​បើក​ដើម្បី​បំពេញ​ឡើង​​នូវ​លំហូរ​ប្រេង​នៅ​ចំណុច​ម្ជុល​បំព្រួសប្រេង​ ប្រសិនជា​រថយន្ត​របស់អ្នក​មានប្រើប្រព័ន្ធ​បំព្រួសប្រេងនេះ​ (រំលង​ចំណុចនេះចោល​ប្រសិនជា​រថយន្ត​អ្នក​មិនមាន​ប្រើប្រព័ន្ធនេះ ។ រង់ចាំ​ពីរបីនាទី ។

៤/ កាច់សោ​រថយន្ត​ចុះឡើង​និង​កាន់វាប៉ុន្មាននាទី​ដើម្បី​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​ឲ្យ​ដំណើរការវិញ ។

៥/ រង់ចាំ​ពីរបីនាទី​ហើយ​អនុវត្ត​នីតិវិធី​នេះ​ជាថ្មីម្តងទៀត​ប្រសិនជា​រថយន្ត​មិន​ឆេះ​ឬ​មិន​ដំណើរ​ការ​ម៉ាស៊ីន​បន្ទាប់ពី​កិច្ចខំខិតប្រេងប្រែង​គ្រាដំបូង​ ។​ ​ប្រសិន​​ក្រោយពីការព្យាយាម​ដេរបញ្ឆេះ​ប៉ុន្មានដង​មក រថយន្ត​មិន​ឆេះ​ ចូរ​ទុក​រថយន្តចត​នៅ​ស្ងៀម​យ៉ាង​តិច​មួយម៉ោង​មុន​នឹង​ព្យាយាម​ម្ត​ងទៀត​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES