បច្ចេកទេសប្រើប្រាស់រថយន្តពេលមានអាសន្ន
ប្រសិនជាអ្នកស្ថិតក្នុងស្ថានការណ៍ដែលទុកឲ្យរថយន្តអ្នកដំណើរការម៉ាស៊ីនក្នុងរយៈពេលយ៉ាងយូរឬរហូតស្ទើរតែអស់សាំងគ្មានសេសសល់ អ្នកនឹងទំនងជាបើកបរវាដោយអស់សាំងទាំងស្រុងតាមផ្លូវនៅកន្លែងណាមួយជាមិនខាន ។ ក្នុងករណីភាគច្រើនការដើរចម្ងាយផ្លូវឆ្ងាយទៅកាន់ស្ថានីយប្រេងឥន្ធនៈគឺជាការលំបាកបំផុតដែលជាផ្នែកមួយនៃស្ថានការណ៍ដ៏ស្មុគស្មាញនេះ ប៉ុន្តែមានពេលខ្លះអ្នកក៏អាចជួបការលំបាកក្នុងការបញ្ឆេះឲ្យឆេះវិញក្រោយពេលវារលត់ម៉ាស៊ីនបើទុកជាអ្នកចាក់សាំងចូលរេស៊ីវ័រពេញយ៉ាងណាក្តី។
ខាងក្រោមនេះគឺជាវិធីបញ្ឆេះរថយន្តឲ្យឆេះវិញខណៈពេលអស់សាំង៖
១/ ការចាក់ប្រេងបន្ថែមចូលរេស៊ីវ័រខ្លះៗដើម្បីឲ្យរថយន្តបន្តដំណើរទៅមុខទៀតរហូតដល់ស្ថានីយប្រេងឥន្ធនៈ ។ ចូរបើកគម្របរេស៊ីវ័រប្រេងនៅខាងក្រោយមុននឹងអ្នកព្យាយាមបញ្ឆេះម៉ាស៊ីនឲ្យឆេះវិញ។
២/ ជាន់ឈ្នាន់ហ្គារ៍ពីរបីដងដើម្បីជួយជំរុញសាំងចាក់ថ្មីផ្លាស់ទីតាមប្រព័ន្ធលំហូររបស់វាចូលម៉ាស៊ីនតាមប្រក្រតីវិញ ។
៣/ កាច់សោបើកដើម្បីបំពេញឡើងនូវលំហូរប្រេងនៅចំណុចម្ជុលបំព្រួសប្រេង ប្រសិនជារថយន្តរបស់អ្នកមានប្រើប្រព័ន្ធបំព្រួសប្រេងនេះ (រំលងចំណុចនេះចោលប្រសិនជារថយន្តអ្នកមិនមានប្រើប្រព័ន្ធនេះ ។ រង់ចាំពីរបីនាទី ។
៤/ កាច់សោរថយន្តចុះឡើងនិងកាន់វាប៉ុន្មាននាទីដើម្បីបញ្ឆេះម៉ាស៊ីនរថយន្តឲ្យដំណើរការវិញ ។
៥/ រង់ចាំពីរបីនាទីហើយអនុវត្តនីតិវិធីនេះជាថ្មីម្តងទៀតប្រសិនជារថយន្តមិនឆេះឬមិនដំណើរការម៉ាស៊ីនបន្ទាប់ពីកិច្ចខំខិតប្រេងប្រែងគ្រាដំបូង ។ ប្រសិនក្រោយពីការព្យាយាមដេរបញ្ឆេះប៉ុន្មានដងមក រថយន្តមិនឆេះ ចូរទុករថយន្តចតនៅស្ងៀមយ៉ាងតិចមួយម៉ោងមុននឹងព្យាយាមម្តងទៀត ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា