បញ្ហារថយន្ត
ចំពោះមូលហេតុអ្វីបានជារថយន្តអ្នករលត់ម៉ាស៊ីន នៅពេលឈប់ឬអាចជានៅពេលអ្នកបើកយកជើងចេញពីឈ្នាន់ហ្វ្រាំង គឺមានហេតុផលមួយចំនួន ប៉ុន្តែពេលខ្លះហេតុផលជាក់ស្តែងគឺមិនមែនជាកំហុសជាក់ស្តែងឡើយ ។
ការសារេការ៉ង់ទី
ហេតុផលទូទៅមួយចំពោះរថយន្តដែលរលត់ម៉ាស៊ីននៅពេលបញ្ឆេះចោលឬការ៉ង់ទីគឺមកពីស៊ូប៉ាប់គ្រប់គ្រងខ្យល់ដែលជំរុញឲ្យម៉ាស៊ីនបញ្ឆេះចោលមិនមានការសារេការ៉ង់ទីបានត្រឹមត្រូវ។ ស៊ូប៉ាប់គ្រប់គ្រងខ្យល់ឲ្យរថយន្តបញ្ឆេះម៉ាស៊ីនការ៉ង់ទីបានល្អនោះមានតួនាទីធ្វើឲ្យម៉ាស៊ីនប្រតិបត្តិការនូវល្បឿនរង្វិលជុំបានទៀងទាត់នៅក្នុងការបញ្ឆេះចោលតាមរយៈការគ្រប់គ្រងបរិមាណនៃលំហូរខ្យល់ហើយវាអាចនឹងត្រូវការទទួលបានការសារេផងដែរ ឬមិនអាចដំណើរការដោយត្រឹមត្រូវដែលជាលទ្ធផលនៃការបង្កើតនូវកាបូន ។
ការបិទឬស្ទះនៃតម្រងប្រេង
បន្ទាប់ពីអំឡុងពេលមួយខណៈរួចមកតម្រងប្រេងឥន្ធនៈរបស់រថយន្តបានប្រែក្លាយជាស្ទះឬបិទលំហូរនៃសារធាតុរំអិលពីធុងសាំង ។ កត្តានេះអាចត្រូវបានធ្វើតេស្តតាមរយៈការដោះយកតម្រងប្រេងចេញហើយបាញ់ខ្យល់ភ្លុំវា ។ ខ្យល់គួរតែហូរកាត់តាមរន្ធឬប្រហោងទាំងនោះ ប៉ុន្តែប្រសិនជាវាមិនមានលំហូរខ្យល់ តម្រងប្រេងទំនងជាចាំបាច់ត្រូវផ្លាស់ប្តូរថ្មី ។
ភាពកខ្វក់នៅត្រង់ម្ជុលបំព្រួសប្រេងចូលម៉ាស៊ីន
នៅលើរថយន្តដែលមានបំពាក់មកជាមួយដោយប្រព័ន្ធបំព្រួសប្រេងឥន្ធនៈចូលម៉ាស៊ីន ម្ជុលបំព្រួសប្រេងក៏មានភាពកខ្វក់ទៅតាមពេលវេលានៃការប្រើប្រាស់ផងដែរ ។ កត្តានេះនឹងប៉ះពាល់ដល់ប្រតិបត្តិការរបស់រថយន្តហើយវាថែមទាំងមានសមត្ថភាពអាចធ្វើឲ្យរថយន្តបញ្ឆេះម៉ាស៊ីនត្រឹមត្រូវទៀតផង ។
ឧបករណ៍បំលែងកាតាលីករ
ឧបករណ៍បំលែងកាតាលីករគឺជាផ្នែកមួយរបស់ប្រព័ន្ធបញ្ចេញឧស្ម័នហើយត្រូវបានបង្កើតឡើងដើម្បីជម្រុះចេញនូវសារធាតុពុលពីការបញ្ចេញឧស្ម័នរបស់រថយន្ត។ ឧបករណ៍បំលែងកាតាលីករនេះអាចបិទឬធ្វើឲ្យកកស្ទះដែលនឹងបណ្តាលឲ្យការបញ្ចេញឧស្ម័នរបស់រថយន្តស្តុកទុកមិនអាចបញ្ចេញមកក្រៅហើយរថយន្តក៏រលត់ម៉ាស៊ីនតែម្តង ។
សិនស័រមានបញ្ហា
ប្រសិនជារថយន្តអ្នកលោតភ្លើងបញ្ជាក់ឲ្យពិនិត្យម៉ាស៊ីនឬអក្សរ Check Engine ដែលបំភ្លឺកាន់តែច្បាស់ វាអាចបង្ហាញថាសិនស័ររថយន្តកំពុងតែមិនដំណើរការបានត្រឹមត្រូវឡើយ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា