Sunday, November 24, 2024
Homeបច្ចេកវិទ្យាឆ្ងល់ទេ! ហេតុអ្វីរថយន្ត​​រលត់ ម៉ាស៊ីនពេលឈប់​?

ឆ្ងល់ទេ! ហេតុអ្វីរថយន្ត​​រលត់ ម៉ាស៊ីនពេលឈប់​?

បញ្ហារថយន្ត

ចំពោះ​មូលហេតុអ្វី​បានជា​រថយន្ត​អ្នក​រលត់ម៉ាស៊ីន​ នៅពេល​ឈប់​ឬ​អាច​ជានៅពេលអ្នក​បើក​យក​ជើង​ចេញពីឈ្នាន់ហ្វ្រាំង គឺមាន​ហេតុផលមួយចំនួន​ ប៉ុន្តែ​​ពេលខ្លះ​ហេតុ​ផល​ជាក់ស្តែង​គឺមិនមែនជាកំហុសជាក់ស្តែងឡើយ ។

ការសារេការ៉ង់ទី

ហេតុផល​ទូទៅមួយ​ចំពោះ​រថយន្ត​​ដែលរលត់ម៉ាស៊ីននៅពេល​បញ្ឆេះចោល​ឬការ៉ង់ទី​គឺ​មក​ពី​ស៊ូ​ប៉ាប់​គ្រប់គ្រង​ខ្យល់​ដែល​ជំរុញ​ឲ្យ​ម៉ាស៊ីន​បញ្ឆេះចោល​មិនមានការ​សារេការ៉ង់ទី​បាន​ត្រឹមត្រូវ​។ ​ស៊ូប៉ាប់គ្រប់គ្រងខ្យល់​ឲ្យ​រថយន្ត​បញ្ឆេះ​ម៉ាស៊ីន​ការ៉ង់ទីបាន​ល្អ​នោះ​មានតួនាទី​ធ្វើឲ្យម៉ាស៊ីន​ប្រតិ​បត្តិការនូវ​ល្បឿនរង្វិលជុំបាន​ទៀងទាត់​នៅក្នុងការ​បញ្ឆេះ​ចោល​តាមរយៈការ​គ្រប់គ្រង​បរិមាណ​នៃលំហូរខ្យល់​ហើយ​វា​អាច​នឹងត្រូវការទទួលបានការ​សារេ​ផងដែរ ឬមិនអាច​ដំណើរ​ការ​ដោយត្រឹមត្រូវ​ដែលជាលទ្ធផល​នៃការ​បង្កើត​នូ​វ​កាបូន ។

ការ​បិទ​ឬស្ទះ​នៃតម្រងប្រេង

បន្ទាប់ពី​អំឡុងពេលមួយខណៈ​រួចមក​តម្រងប្រេងឥន្ធនៈ​របស់​រថយន្ត​បានប្រែក្លាយជា​ស្ទះ​ឬបិទ​លំហូរនៃសារធាតុ​រំអិល​ពី​ធុងសាំង ។ កត្តានេះអាច​ត្រូវបាន​ធ្វើតេស្ត​តាមរយៈ​​ការដោះ​យក​តម្រងប្រេង​ចេញ​ហើយបាញ់​ខ្យល់​ភ្លុំវា ។ ខ្យល់​គួរតែ​​ហូរ​កាត់តាម​រន្ធឬប្រហោង​ទាំងនោះ ប៉ុន្តែ​ប្រសិនជា​វា​មិនមាន​លំហូរខ្យល់​ តម្រងប្រេង​ទំនងជា​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរថ្មី ។

ភាពកខ្វក់​នៅត្រង់​ម្ជុល​បំព្រួសប្រេងចូលម៉ាស៊ីន

នៅលើ​រថយន្ត​ដែល​​មានបំពាក់មកជាមួយ​ដោយ​ប្រព័ន្ធបំព្រួសប្រេង​ឥន្ធនៈ​ចូលម៉ាស៊ីន ម្ជុល​បំព្រួសប្រេងក៏​មាន​ភាព​កខ្វក់​ទៅតាម​ពេលវេលា​នៃការប្រើប្រាស់​ផងដែរ ។ កត្តានេះ​នឹង​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់រថយន្ត​ហើយ​វាថែមទាំង​មានសមត្ថភាព​អាច​ធ្វើ​ឲ្យ​រថយន្ត​បញ្ឆេះ​ម៉ាស៊ីន​ត្រឹមត្រូវទៀតផង ។

ឧបករណ៍បំលែងកាតាលីករ

​​ឧបករណ៍បំលែង​កាតាលីករ​គឺជា​ផ្នែកមួយ​របស់​ប្រព័ន្ធ​បញ្ចេញឧស្ម័ន​ហើយ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​​ជម្រុះចេញ​នូវ​សារធាតុពុល​ពី​ការ​បញ្ចេញឧស្ម័នរបស់រថយន្ត​។ ឧបករណ៍បំលែង​កាតាលីករនេះអាចបិទ​ឬធ្វើឲ្យកកស្ទះ​ដែលនឹងបណ្តាល​ឲ្យ​ការ​បញ្ចេញឧស្ម័ន​របស់រថយន្ត​​ស្តុក​ទុក​មិនអាចបញ្ចេញមកក្រៅ​ហើយ​រថយន្តក៏​រលត់ម៉ាស៊ីនតែម្តង ។

សិនស័រមានបញ្ហា​

ប្រសិនជា​រថយន្ត​អ្នក​លោតភ្លើង​បញ្ជាក់ឲ្យ​ពិនិត្យម៉ាស៊ីនឬអក្សរ Check Engine ដែលបំភ្លឺកាន់តែ​ច្បាស់​ វា​អាច​បង្ហាញថា​សិនស័រ​រថយន្ត​កំពុងតែមិន​ដំណើរការ​បានត្រឹមត្រូវឡើយ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES