Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាន់ដាវអួតបង្ហោះម៉ូតូ ប៉ូលិសចាប់កោរសក់ ៨នាក់ 

កាន់ដាវអួតបង្ហោះម៉ូតូ ប៉ូលិសចាប់កោរសក់ ៨នាក់ 

ខេត្តស្វាយរៀង ៖ ក្មេងទំនើង ១ក្រុម មានគ្នា ៨នាក់ បាននាំគ្នាធ្វើសកម្មភាពកាន់ដាវ និងបង្ហោះម៉ូតូ ថត បង្ហោះចូលបណ្តាញសង្គម ដើម្បីអួតគេឯង ទីបំផុតត្រូវសមត្ថកិច្ចកោះហៅចូលប៉ុស្តិ៍ ធ្វើការអប់រំ ចាប់កោរសក់ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនោះ រួចទើបអនុញ្ញាតឱ្យឪពុកម្តាយមកធានាយកទៅផ្ទះ។

លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៤ ថា បន្ទាប់ពីមានការបង្ហោះរូបភាពក្រុមក្មេងទំនើង ១ក្រុម កាន់ដាវ និងបង្ហោះម៉ូតូ តាម បណ្តាញសង្គម ហ្វេសប៊ុកក  និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នគរបាលខេត្តស្វាយរៀង នៅវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ លោកបាន ដឹកនាំកម្លាំងជំនាញស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ កោះហៅក្មេងទំនើង ១ក្រុម ដែលដើរ កាន់ដាវនិងបង្ហោះម៉ូតូបង្កអុកឡុកក្នុងភូមិសាស្ត្រឃុំអង្គតាសូ ស្រុកស្វាយជ្រំ មកសាកសួរ នៅប៉ុស្តិ៍នគរ បាលរដ្ឋបាលអង្គតាសូ។

នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំងនោះ បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វើសកម្មភាព ដូចខាងលើនោះមែន។

ក្រោយពីនាំខ្លួនមកសាកសួរ និងស្តាប់ចម្លើយសារភាពរួច សមត្ថកិច្ចបានធ្វើការអប់រំ កោរសក់ និងបានហៅអា ណាព្យាបាលមកប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសូ ដើម្បីអប់រំក្មេងទំនើង នៅចំពោះមុខសមត្ថកិច្ច និងចំពោះមុខ អាណាព្យាបាល ឱ្យយល់ដឹងអំពីកំហុសនិងផ្លូវច្បាប់។

បន្ទាប់ពីធ្វើការអប់រំរួច សមត្ថកិច្ចបានឱ្យអាណាព្យាបាលធ្វើលិខិតធានាយកកូនទៅផ្ទះវិញដើម្បីអប់រំបន្ត៕

RELATED ARTICLES