Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនបុគ្គលិកកម្ចីតាមអនឡាញ បញ្ជូនទៅ តុលាការ

ឃាត់ខ្លួនបុគ្គលិកកម្ចីតាមអនឡាញ បញ្ជូនទៅ តុលាការ

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានបង្ហាញមុខស្ត្រីម្នាក់ ជាបុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត ជាសា ធារណៈ និងត្រៀមខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ក្រោយឃាត់ខ្លួន យកមកសាកសួរ រហូតបញ្ចប់នីតិវិធី។

ប្រភពដដែល បន្តថា ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នន់ កុសល់ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកម្ចីអនឡាញ វ៉ង់ វ៉ង់ ដែលមិនមានច្បាប់អនុញ្ញាត មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឱ្យអតិថិជនខ្ចី។បច្ចុប្បន្ននាយកដ្ឋានបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។ជាមួយគ្នានេះ នាយកដ្ឋាន បន្តក្រើនរំលឹកសាធារណជនទាំងអស់ថា ការផ្តល់កម្ចីជាអាជីវកម្មជូនប្រជាពល រដ្ឋដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់ មានចែងក្នុងមាត្រា៥១ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិ រញ្ញវត្ថុ ដែលអាចឈានទៅដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ។ ចំពោះទំនាក់ទំនងសិទ្ធិលើបំណុល ម្ចាស់ បំណុលនៅតែមានសិទ្ធិប្តឹងទាមទារបំណុលពីកូនបំណុល ស្របតាមនីតិវិធីនៃច្បាប់ ទៅកាន់ស្ថាប័នតុលាការ។

ហេតុដូច្នេះសូមសាធារណជន ចៀសវាងការកម្ចីប្រាក់ក្រៅប្រព័ន្ធ ដែលធ្វើឱ្យមានហានិភ័យខ្ពស់ដល់សេដ្ឋ កិច្ចគ្រួសារ និងឈានដល់ការរងនូវការបរិហារកេរ្តិ៍គ្រប់រូបភាព ពីសំណាក់ក្រុមកម្ចីខុសច្បាប់ទាំងនោះ៕

RELATED ARTICLES