Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសជិះម៉ូតូអត់មួក និយាយទូរស័ព្ទ បង់ពិន័យ ១៤ម៉ឺន

ប៉ូលិសជិះម៉ូតូអត់មួក និយាយទូរស័ព្ទ បង់ពិន័យ ១៤ម៉ឺន

ភ្នំពេញ ៖ មន្ត្រីនគរបាលចរាចរណ៍ ១រូប បានបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដោយអត់ពាក់មួក សុវត្ថិភាព និងថែមទាំងនិយាយទូរស័ព្ទក្នុងពេលបើកបរទៀតផង លុះត្រូវបានប្រជាពលរដ្ឋអ្នកដំណើរថត រូបបាន បង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុក នាំឱ្យមានការរិះគន់ យ៉ាងកក្រើក ទីបំផុតត្រូវបានប្រធានអង្គភាព កោះហៅចូលមកផាកពិន័យតាមច្បាប់ ដោយតម្រូវឱ្យបង់ពិន័យ សរុបចំនួន១៤ម៉ឺនរៀល។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ទៅលើករណី មន្ត្រីនគរបាលចរាចរណ៍ ១នាក់ បើកបរម៉ូតូលើដងផ្លូវសាធារណៈ នៅក្នុងខណ្ឌពោធិ៍សែនជ័យ មិនពាក់មួក សុវត្ថិភាព និងនិយាយទូរស័ព្ទ។ ភ្លាមនោះ  លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្រាវជ្រាវរកមន្ត្រី បើកបរល្មើសច្បាប់ចរាចរណ៍នោះ ដើម្បីឱ្យចូលមកផាកពិន័យតាមច្បាប់។

មន្ត្រីនគរបាលចរាចរណ៍ដែលបើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាព និងនិយាយទូរស័ព្ទនោះគឺ លោកអនុសេ នីយ៍ឯក ព្រាប តារា ហើយនៅថ្ងៃដដែល បានចូលមកអង្គភាពការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីផាកពិន័យតាមច្បាប់ ទី១-មិនពាក់មួកសុវត្ថិភាព ចំនួន៦ម៉ឺនរៀល និងទី២-ប្រើប្រាស់ទូរស័ព្ទ ពេលបើកបរ ចំនួន៨ម៉ឺនរៀល សរុប១៤ម៉ឺនរៀល៕

RELATED ARTICLES