យោងតាមប្រភពព័ត៌មានប៊ី-ប៊ី-ស៊ីចេញផ្សាយកាលពីថ្ងៃពុធទី ១៣ កក្កដា ២០១៦ បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធក្លឹប កាំភ្លើងធំArsenal បានដើរចេញពីកៅអី គ្រូបង្វឹកក្រុមកីឡាករ អាយុក្រោម១៨ឆ្នាំ របស់Arsenal ហើយ ។
ការសម្រេចចិត្តចាកចេញរបស់ហង់ រី បានកើតឡើងបន្ទាប់ពីលោក Wenger បានផ្តល់យោបល់កុំឲ្យវីរបុរស ហង់ រី ជិះទូក ពីរក្នុងពេលតែមួយ ដែលមានន័យថា ការងារជាគ្រូបង្វឹកផង និងជាអ្នកវិភាគបាល់នៅស្ថានីយទូរទស្សន៍ Sky Sport ផងនោះ មិនអាចធ្វើឲ្យ មានពេលវេលាគ្រប់គ្រាន់ក្នុងការបង្វឹកកីឡាករនោះទេ។ដូច្នេះគួរតែជ្រើសរើស យកមួយក្នុងចំណោមការងារ ពីរនេះ។
អតីតខ្សែប្រយុទ្ធស៊ុតបញ្ចូលទីឲ្យ Arsenal ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រមានសញ្ញាប័ត្រ គ្រូបង្វឹក UEFA កម្រិត A នៅមិនទាន់បានដឹកនាំក្លឹបអាជីពណាមួយធំនៅឡើយទេក្រៅពី ឈុតយុវជនរបស់ Arsenal។
ដោយ៖ ហេង ដេត