Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមហាងខារ៉ាអូខេ ទុកចោលយូរ ភ្លើងឆេះ

ហាងខារ៉ាអូខេ ទុកចោលយូរ ភ្លើងឆេះ

ភ្នំពេញ ៖ អតីតទីតាំងខារ៉ាអូខេ (KTV) មួយកន្លែង ដែលត្រូវបានគេទុកចោលមួយរយៈមកហើយ ស្រាប់តែនៅសុខៗកើតមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង រាយ ការណ៍ប្រាប់សមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិ ភ័យ ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅចំណុចអតីតហាងខារ៉ាអូខេ N8 KTV មានទីតាំងស្ថិតនៅក្បែរស្តុបអាងទឹកអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញផ្សែងហុយខ្មួលខ្មាញ់ចេញពីជាន់ខាងលើក្នុងអគារអតីត KTV ដែលគេទុកចោលខាងលើ រួចក៏កើតជាអណ្តាតភ្លើងឡើងតែម្តង។ ភ្លាមនោះប្រជាពលរដ្ឋក្បែរខាង បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញអគ្គិភ័យភ្លាមៗ។បន្ទាប់ពីទទួលបានដំណឹងខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យ ជាច្រើនគ្រឿង ដើម្បីទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ក្រោយពេលកម្លាំងជំនាញពន្លត់អគ្គិភ័យចុះមកដល់ ក៏បានធ្វើការវាយបំបែកកញ្ចក់ និងជញ្ជាំងអគារ ដើម្បីចូលទៅបាញ់ទឹកពន្លត់ផ្នែកខាងក្នុង រហូតដល់ព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ទើបភ្លើងរលត់ទាំងស្រុង តែយ៉ាង ណាហេតុការណ៍នេះ មិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ចំពោះមូលហេតុដែលបង្កឱ្យមានការឆាបឆេះនេះ សមត្ថកិច្ចមូលដ្ឋាន រួមទាំងមន្ត្រីជំនាញអគ្គិភ័យ កំពុងតែធ្វើការស្រាវជ្រាវ ដោយសារក្លឹបនេះ គឺម្ចាស់ទុកចោលមួយរយៈមកហើយ មិនបានបើកដំណើរឡើយ៕

RELATED ARTICLES