Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចម៉ូតូបាន៥ថ្ងៃ ជាប់ខ្នោះ

លួចម៉ូតូបាន៥ថ្ងៃ ជាប់ខ្នោះ

ភ្នំពេញ ៖ មុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋាន យ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងអធិការ ដ្ឋាននគរបាលខណ្ឌ៧មករា ចុះស្រាវជ្រាវរហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេច ហើយព្យាយាមរត់គេចខ្លួនបានរយៈពេល ៥ថ្ងៃ។

ករណីលួចម៉ូតូនេះ បានកើតឡើងកាលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខក្រុមហ៊ុនមួយកន្លែង ស្ថិតនៅផ្ទះលេខ 18K ផ្លូវ 1134z សង្កាត់វាលវង់ ខណ្ឌ៧មករា។ រហូតមកដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ទើបសមត្ថ កិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះធី  ផានិត ហៅនិត ភេទប្រុស មុខរបរនិងស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ មានករណីលួចម៉ូតូមួយ បានកើតឡើងនៅចំណុចមុខក្រុមហ៊ុនមួយកន្លែង ស្ថិតនៅផ្ទះលេខ 18K ផ្លូវ 1134z សង្កាត់វាលវង់ ខណ្ឌ៧មករា បង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ សៀមរាប AH-0535 បានសម្រេច រួចបានរត់គេចខ្លួនបាត់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ សមត្ថកិច្ចជំនាញបានចុះស្រាវជ្រាវ ពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព ទើបបានស្គាល់ភិនភាគជនសង្ស័យ និងបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES