Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ក្មេងស្រី២នាក់បាត់ខ្លួន ប៉ូលិសរកឃើញនៅផ្ទះយាយ

 ក្មេងស្រី២នាក់បាត់ខ្លួន ប៉ូលិសរកឃើញនៅផ្ទះយាយ

ភ្នំពេញ ៖ ក្មេងស្រីជាសិស្សសាលា ចំនួន២នាក់ ដែលបាត់ដំណឹងព្រមគ្នា ដោយមិនដឹងមូលហេតុ ធ្វើឱ្យក្រុមគ្រួសារមានការព្រួយបារម្ភ ប្តឹងសមត្ថកិច្ចឱ្យជួយតាមស្វែងរកនោះ ត្រូវបានរកឃើញ និងវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាពហើយ ដោយក្មេងស្រីទាំង២នាក់ បាននាំគ្នាធ្វើដំណើរទៅលេងយាយ នៅខេត្តកំពង់ស្ពឺ តែមិនបានប្រាប់អ្នកផ្ទះ ឱ្យបានដឹង។

ក្មេងស្រីជាសិស្សសាលាទាំង២នាក់ ដែលបាត់ខ្លួន និងក្រុមគ្រួសាររកឃើញវិញនោះ ទី១-ឈ្មោះវន លីសារ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន កោះដាច់ មានលំនៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា និងទី២-ឈ្មោះស្រិន វិច្ឆិកា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនកោះដាច់ មានលំនៅ ភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា។

យោងតាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ថា បន្ទាប់ពីមានការប្រកាសផ្សព្វផ្សាយករណីបាត់ក្មេងស្រីចំនួន២នាក់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ពេលនេះក្មេងស្រីទាំង២នាក់នេះ បានត្រឡប់មកផ្ទះវិញហើយ មូលហេតុទៅលេងយាយ នៅខេត្តកំពង់ស្ពឺ អត់បានប្រាប់អ្នកផ្ទះ។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ក្រុមគ្រួសាររបស់ក្មេងស្រីជាសិស្សសាលាចំនូន២នាក់ បានប្តឹងរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ចថា កូនស្រីរបស់ពួកគាត់ទាំង២នាក់ នៅសុខៗបានបាត់ចេញពីផ្ទះព្រមគ្នា ដោយមិនដឹងមូលហេតុ តាំងពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

លុះក្រោយការផ្សព្វផ្សាយ និងកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច ទើបឈានដល់ការរកឃើញក្មេងស្រីទាំង២នាក់ខាងលើ ដោយពួកនាងបាន អះអាងថា បាននាំគ្នាទៅលេងផ្ទះជីដូន នៅឯខេត្តកំពង់ស្ពឺ តែមិនបានប្រាប់ឪពុកម្តាយឱ្យបានដឹង៕

RELATED ARTICLES