Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប្តីចិន ប្រពន្ធខ្មែរ ឈ្លោះគ្នាកណ្តាលយប់ វ៉ៃគ្នា១ភ្លែត ២ដង

 ប្តីចិន ប្រពន្ធខ្មែរ ឈ្លោះគ្នាកណ្តាលយប់ វ៉ៃគ្នា១ភ្លែត ២ដង

ភ្នំពេញ ៖ ប្តីប្រពន្ធ ១គូ (បុរសជាប្តីជនជាតិចិន ប្រពន្ធជនជាតិខ្មែរ) បានកើតមានជម្លោះពាក្យសម្តី រហូតផ្ទុះជាអំពើហិង្សា វាយប្រតាយប្រតប់គ្នាតាមដងផ្លូវ ទាំងកណ្តាលយប់ ១ភ្លែត ២ដង ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍។

ករណីប្តីប្រពន្ធឈ្លោះគ្នានេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ប្តីប្រពន្ធខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា បុរសជាប្តី គឺជាជនជាតិចិន ចំណែកស្ត្រីជាប្រពន្ធ គឺជាជនជាតិខ្មែរ។

តាមប្រភពសន្តិសុខម្នាក់ ដែលឃើញហេតុការណ៍ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ខណៈដែលគាត់អង្គុយយាមមុខធនាគារមួយ នៅកន្លែងកើតហេតុ ស្រាប់តែឃើញប្តីប្រពន្ធ ២នាក់ ដោយបុរសប្តី ជាជនជាតិចិន និងស្ត្រីប្រពន្ធ ជាជនជាតិខ្មែរ បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង តែមិនដឹងឈ្លោះគ្នារឿងអ្វីនោះទេ? ព្រោះនិយាយជាភាសាចិន។ លុះពេលនាំគ្នាដើរមកដល់ចំណុចកើតហេតុ ស្រាប់តែបុរសជាប្តី ជនជាតិចិន បានវាយទៅលើស្ត្រីប្រពន្ធ ជនជាតិខ្មែរ ជាច្រើនដៃ ចំផ្ទៃមុខ។ ឃើញបែបនេះ គាត់បានរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះទៅជួយអន្តរាគមន៍ កុំឱ្យមានហិង្សាកើតឡើង ស្រាប់តែអ្នកទាំង២នាក់នោះ នាំគ្នាដេញទាំងសមត្ថកិច្ចចេញ ដោយមិនឱ្យរវីរវល់ជាមួយពួកគេឡើយ ដោយសំអាងថា នេះជារឿងប្តីប្រពន្ធរបស់ពួកគេ។

ប្រភពដដែល បន្តថា លុះពេលសមត្ថកិច្ចចេញទៅបាត់មួយសន្ទុះ ស្រាប់តែអ្នកទាំង២ ឈ្លោះគ្នាម្តងទៀត ពេលនោះបុរសជនជាតិចិន បានយកទូរស័ព្ទស៊េរីទំនើប iPhone ភ្នែក៣ បោកកម្ទេចចោល អស់ចំនួន២គ្រឿង ទើបផ្អើលដល់សមត្ថកិច្ច ចុះទៅអន្តរាគមន៍ម្តងទៀត តែពេលសមត្ថកិច្ចទៅដល់ ប្តីប្រពន្ធអ្នកទាំង២ កាន់តែផ្ទុះកំហឹងដាក់គ្នាខ្លាំងឡើង ដោយនិយាយស្តាប់គ្នាមិនបានសោះ។

ក្រោយពេលកើតហេតុ បន្ទាប់ពីស្ងប់អារម្មណ៍រៀងខ្លួនរួចមក ប្តីប្រពន្ធទាំង២នាក់ ឈប់ស្រែកគំហកដាក់គ្នា ប៉ុន្តែបានឡើងជិះម៉ូតូកង់បី ម្នាក់១គ្រឿង ចេញទៅបាត់អស់៕

RELATED ARTICLES