Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បង្ក្រាបបទល្មើសនេសាទ រុះរើរបាំងសាច់អួនក្រឡាល្អិត ជាង១ពាន់ម៉ែត្រ

 បង្ក្រាបបទល្មើសនេសាទ រុះរើរបាំងសាច់អួនក្រឡាល្អិត ជាង១ពាន់ម៉ែត្រ

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានចុះបង្ក្រាបបទល្មើសនេសាទ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចាប់ពីឃុំកំពង់លួង រហូតដល់ចំណុចជ្រោយស្តី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ។

យោងតាមប្រភពខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឱ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ថា ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឆាយ មន នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ មាននាយ-នាយរងផ្នែករដ្ឋបាលជលផលក្រគរ កម្លាំងសង្កាត់កំពង់លួង សហកាជាមួយក្រុមការងារថ្នាក់ជាតិ មានលោកតំណាង អធិការរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប លោកតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេ នីយ៍ទោ នួន សាវឿន តំណាងអគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថខេត្ត-ស្រុកក្រគរ យោធាខេត្ត ដោយប្រើប្រាស់កម្លាំងសរុបចំនួន ២៥នាក់ មធ្យោបាយ កាណូត ចំនួន៣ គ្រឿង បានចេញប្រតិបត្តិការត្រួតពិនិត្យ ទប់ ស្កាត់ និងបង្ក្រាបបទល្មើសជលផល ចាប់ពីឃុំកំពង់លួង រហូតដល់ចំណុចជ្រោយស្តី ភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានបន្តចុះបង្ក្រាប រុះរើ កាត់ច្រឹបរបាំងខុសក្រឡា និងលើសប្រវែង ដើម្បីបើកផ្លូវឱ្យត្រី ធ្វើចរាចរណ៍ចុះទៅក្រោម ជាលទ្ធផល ៖

ករណីទី១- រុះរើរបាំងសាច់អួនក្រឡាល្អិត ៧ខ្សែ ប្រវែង១២៥០ម៉ែត្រ។ លូកងសាច់អួន ចំនួន៦មាត់។ ក្បាលបរ ចំនួន១គ្រឿង។ បង្គោល ចំនួន២៥០ដើម និងចាក់លែងត្រី ៤០គីឡូក្រាម។

ករណីទី២-បានប្រទះឃើញកាណូត ២គ្រឿង កំពុងដឹកជញ្ជូនលៀសប្រភេទចំណីសត្វ ចំនួន១៦០ការុង ដោយគ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ភ្លាមៗនោះ ក្រុមការងារបានឯកភាពគ្នាឃាត់ចាប់កាណូតទាំង២គ្រឿង ព្រមទាំងបាន យកលៀសនោះ ទៅលែងចូលទន្លេវិញ។ ចំពោះមធ្យោបាយកាណូត ត្រូវបានរក្សាទុកជាបណ្តោះអាសន្ន៕

RELATED ARTICLES