Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំធ្លាក់បាក់ឌុប លោ...ត...ទឹ...ក...ស...ម្លា...ប់...ខ្លួន

ក្រមុំធ្លាក់បាក់ឌុប លោ…ត…ទឹ…ក…ស…ម្លា…ប់…ខ្លួន

ភ្នំពេញ ៖ យុវតីម្នាក់ ក្រោយពីប្រឡងបាក់ឌុបធ្លាក់ ចាប់ផ្តើមមានអារម្មណ៍តូចចិត្ត លុះគាប់ផ្សំនឹងរងសម្ពាធមួយចំនួនផង ក៏សម្រេចចិត្តជិះម៉ូតូមកលោតទឹកពីលើស្ពានខ្សែកាប ឫស្សីកែវ បណ្តាលឱ្យបាត់ខ្លួនក្នុងទឹក រយៈពេល២ថ្ងៃ ទើបប្រទះឃើញសាកសពអណ្តែតតាមផ្ទៃទឹកទន្លេ។

ករណីយុវតីលោតទឹកសម្លាប់ខ្លួននេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៦ព្រលប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចស្ពានខ្សែកាប ឫស្សីកែវ ស្ថិតក្នុងខណ្ឌឫស្សីកែវ។ រហូតមកដល់វេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ទើបប្រទះឃើញសាកសពយុវតីរងគ្រោះ អណ្តែតនៅក្រោមស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

យុវតីរងគ្រោះ មានឈ្មោះវណ្ណ មុនីនាថ អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២វិទ្យាល័យ ហ៊ុនសែនវត្តភ្នំ ទើបតែប្រឡងបាក់ឌុបធ្លាក់ និងស្នាក់នៅជាមួយឪពុកចិញ្ចឹម នៅផ្ទះជួលមួយកន្លែង ក្នុងក្រុមទី១ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។

តាមប្រភពម្តាយធំរបស់យុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា តាំងពីប្រឡងបាក់ឌុបធ្លាក់មក ក្មួយរបស់គាត់ហាក់តូចចិត្តនឹងខ្លួនឯងខ្លាំងណាស់ ណាមួយគួបផ្សំនឹងសម្ពាធមួយចំនួនទៀតផង ទើបធ្វើឱ្យីនាងបាក់ទឹកចិត្ត រហូតដល់គិតខ្លី មកលោតទឹកសម្លាប់ខ្លួនបែបនេះតែម្តង។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៦ព្រលប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ យុវតីរងគ្រោះខាងេលី និងប្អូនប្រុសជីដូនមួយម្នាក់ បានជិះម៉ូតូដឹកគ្នាទៅញ៉ាំអីនៅជ្រោយចង្វា។ លុះនៅពេលត្រឡប់មកវិញ ឆ្លងស្ពានខ្សែកាប ឫស្សីកែវ យុវតីរងគ្រោះ បានឈប់ម៉ូតូលើស្ពាន រួចរត់ទៅតោងបង្កាន់ដៃស្ពាន លោតចុះទៅក្នុងទន្លេ បញ្ចប់ជីវិតតែម្តង។

បន្ទាប់ពីយុវតីរងគ្រោះ លោតចូលទឹកមក ក៏បានលិចបាត់ខ្លួនឈឹងតែម្តង ហើយក្រុមគ្រួសារបានស្វែងរកនៅតាមដងទន្លេសាបដែរ ប៉ុន្តែរកពុំឃើញសោះ។ រហូតមកដល់វេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ទើបប្រទះឃើញសាកសពយុវតីរងគ្រោះ អណ្តែតរសាត់នៅក្រោមស្ពានជ្រោយចង្វា ក៏បានហៅទូកនេសាទអូសសពយកមកមាត់ច្រាំង រួចស្រង់ និងដឹកទៅកាន់ឈាបនដ្ឋានវត្តទួលសង្កែ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES