អ៊ុយក្រែន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានព្រមានពីគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរឡើងនៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនហើយថែមទាំងបានអំពាវនាវឲ្យបណ្តាភាគីដែលពាក់ព័ន្ធនិងជម្លោះនោះបញ្ឈប់ការប្រើអំពើហិង្សាទៀតផង ។
ក្រុមប្រឹក្សានេះបានបន្តថាការផ្ទុះឡើងជាសារជាថ្មីនៃការប្រយុទ្ធគ្នាបាននិងកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជនស៊ីវិល ។ ការប្រយុទ្ធក្នុងក្រុងដែលស្ថិតនៅខ្សែបន្ទាត់ជួរមុខ Avdiivka បានបន្សល់ទុកនូវប្រជាជនរាប់ពាន់នាក់គ្មានទឹកឬថាមពលប្រើប្រាស់ក្នុងលក្ខខណ្ឌនៃការបង្កមិនឲ្យមានប្រើ។
ភាគីអ៊ុយក្រែនបានលើកឡើងថាខ្លួនកំពុងរៀបចំការជម្លៀសប្រជាជនចេញពីក្រុងនេះតាមលទ្ធភាពដែលអាចធ្វើទៅបានដើម្បីចៀសវាងកើតឡើងនូវវិបត្តិមនុស្សធម៌ ។
ភាគីម្ខាងៗបានរិះគន់អ្នកទី៣ចំពោះការបង្កឲ្យផ្ទុះឡើងនូវហិង្សារឹតតែខ្លាំងឡើង។ យោងតាមសេចក្តីថ្លែងការណ៍មួយឲ្យដឹងថាបណ្តាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឲ្យវិលទៅរកបទឈប់បាញ់ជាបន្ទាន់។
តែយ៉ាងណាការអំពាវនាវនោះមិនត្រូវបានលើកឡើងជំទាស់ពីសំណាក់រដ្ឋាភិបាលរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍មួយរូបរបស់ក្រុមប្រឹក្សានេះនោះឡើយ ខណៈដែលវាជាទម្លាប់ដែលកើតឡើងដដែលដោយការបិទសេចក្តីថ្លែងការណ៍ដែលស្នើឡើងពីសំណាក់អ៊ុយក្រែន ។
មានមនុស្សជាង៩.៧០០នាក់បានស្លាប់បាត់បង់ជីវិតក្នុងជម្លោះដែលបានផ្ទុះឡើងក្នុងអំឡុងឆ្នាំ២០១៤ នៅពេលរុស្ស៊ីបង្កើនកម្លាំងចូលមកឧបទ្វីបគ្រីមៀរភាគខាងត្បូងអ៊ុយក្រែន ។ ក្រោយមកក្រុមឧទ្ទាមគាំទ្ររដ្ឋាភិបាលរុស្ស៊ីបានចាប់ផ្តើមធ្វើកុប្បកម្មមួយក្នុងតំបន់ភាគខាងកើត ។
សហរដ្ឋអាមេរិកនិងសហគមអឺរ៉ុបបានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីជាការឆ្លើយតបនឹងសកម្មភាពរបស់ខ្លួនដែលបានធ្វើឡើងក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន ។ រុស្ស៊ីបានបដិសេធចំពោះការគាំទ្រដល់ពួកឧទ្ទាមទាំងនោះ ។
ចំណែកកងកម្លាំងអ៊ុយក្រែនបាននិយាយថាការផ្ទុះឡើងនូវកុប្បកម្មចុងក្រោយបានចាប់ផ្តើមនៅពេលដែលក្រុមឧទ្ទាមចាប់ផ្តើមបើកការវាយប្រហារមួយលើក្រុង Avdiivka ដែលគ្រប់គ្រងដោយរដ្ឋាភិបាលហើយក៏ជាក្រុងលើដែនដីព្រំដែនស្ថិតក្រោមការត្រួតត្រាដោយពួកបំបែកខ្លួន ។
ពួកឧទ្ទាមនិយាយថាកងកម្លាំងរដ្ឋាភិបាលបានវាយប្រហារពួកគេមុន ។
ទាហាន៧នាក់និងក្រុមឧទ្ទាមមួយចំនួនត្រូវបានសម្លាប់ក្នុងអំឡុងពេលប៉ុន្មានថ្ងៃថ្មីៗនេះហើយមានជនស៊ីវិលរងរបួសទៀតផងបើទុកជាពុំមានតួលេខបង្ហាញជាក់លាក់យ៉ាងណាក្តី ។
រីឯភាគីអ៊ុយក្រែនលើកឡើងថាប្រសិនជាការជម្លៀសប្រជាជនកាន់តែរុលទៅមុខ គឺយ៉ាងហោចណាស់ក៏មានពលរដ្ឋ៨ពាន់នាក់អាចជម្លៀសចេញពីក្រុងនេះក្នុងមួយថ្ងៃដែរខណៈដែលអត្រាប្រជាជនក្រុងនេះត្រូវបានគេជឿជាក់ថាស្ថិតនៅចន្លោះពី ១៦.០០០នាក់ទៅ២២.០០០នាក់។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា