Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគយរឹតបន្តឹង កម្មករអូសរទេះតវ៉ា

គយរឹតបន្តឹង កម្មករអូសរទេះតវ៉ា

ខេត្តបន្ទាយមានជ័យ ៖ កម្មករអូសរទេះ ប្រមាណជាង៥០នាក់ បានលើកគ្នាមកធ្វើការតវ៉ានៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ក្រោយពីមន្ត្រីគយនិងរដ្ឋាករ រឹតបន្តឹងការត្រួតពិនិត្យទំនិញ តម្រូវឱ្យបង់ពន្ធ។

ការតវ៉ារបស់ក្រុមកម្មករអូសរទេះនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅលើស្ពានមិត្ត ភាពកម្ពុជា-ថៃ ត្រង់ចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឈមច្រកខ្លងលឹក ប្រទេសថៃ។

តាមប្រភពកម្មករអូសរទេះ បានឱ្យដឹងថា មូលហេតុដែលពួកគេធ្វើការតវ៉ានៅពេលនេះ គឺដើម្បីសុំឱ្យមន្ត្រីគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មានការលើកលែងដូចកាលពីមុន ក្រោយពីមានការរឹតបន្តឹងនិងត្រួត ពិនិត្យការដឹកទំនិញចូលមកកម្ពុជា ហើយតម្រូវឱ្យបង់ពន្ធ ដោយមិនលើកលែងឡើយ មិនថាតិចតួចយ៉ាង ណាក៏ដោយ។

ប្រភពដដែល បន្តថា ការតវ៉ានេះ គឺចង់ឱ្យមន្ត្រីគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត មានការលើកលែងដូចកាលពីមុន ដោយសារការដឹកតាមរទេះតិចតួច ចេញពីផ្សាររោងក្លឿ ប្រទេសថៃ ចូលមកក្រុងប៉ោយប៉ែត មិនតម្រូវឱ្យបង់ពន្ធនោះទេ និងឱ្យពួកគាត់ដឹកតាមរទេះ ជាធម្មតាវិញ ព្រោះនេះគឺជាមុខរបរពួកគាត់ សម្រាប់ជីវភាពគ្រួសារ នៅពេលពួកគាត់ស៊ីឈ្នួលដឹកបានបន្តិចបន្តួច ដូច្នេះសុំឱ្យមានការលើកលែងដូចកាលពីមុន។ជុំវិញករណីនេះ មន្ត្រីគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានបញ្ជាក់ថា នេះជាការណែនាំពីអគ្គ នា យកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីរកចំណូលជូនរដ្ឋ ហើយការអនុវត្តនេះ តាមច្បាប់គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដោយសហការជាមួយមន្ត្រីចម្រុះ ស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ដើម្បីរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូលកម្ពុជា ដឹកតាមរទេះ និងរថយន្ត ដែលអាជីវករចេញ-ចូល ហើយលួចលាក់បង្កប់ទំនិញ បណ្តាលឱ្យបាត់ចំណូលរបស់រដ្ឋ។

មន្ត្រីគយនិងរដ្ឋាករ បានបន្ថែមថា ការអនុវត្តកន្លងមក គឺមានការអនុគ្រោះ និងលើកលែងច្រើន ហើយនិងមនោ សញ្ចេតនាច្រើន សម្រាប់កម្មករអូសរទេះ ដែលមានច្រើនក្រុម ដោយក្នុង១ក្រុម មានប្រមាណ៤ទៅ៥រទេះ ក្នុង១ថ្ងៃ ហើយរទេះ ១គ្រឿង ដឹកជញ្ជូនមិនតិចជាង ១០ជើងនោះទេ ទើបបណ្តាលឱ្យបាត់បង់ចំណូលរដ្ឋ ហើយនេះជាការណែនាំពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវតែរឹតបន្តឹងការត្រួតពិនិត្យទំនិញគេចពន្ធ ដើម្បីរកចំណូលពន្ធជូនរដ្ឋវិញ។

លោកវ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានបញ្ជាក់ថា ក្រោយពេលសម ត្ថកិច្ចចម្រុះចុះរឹតបន្តឹងការត្រួតពិនិត្យទំនិញគេចពន្ធ ដែលដឹកតាមរថយន្តអាជីវករចេញ-ចូល និងតាមរទេះ នាំចូលពីប្រទេសថៃ ដើម្បីរកចំណូលជូនរដ្ឋនោះ ស្រាប់តែ កម្មករអូសរទេះ ប្រមាណជាង៥០នាក់ នាំគ្នាផ្ទុះការតវ៉ានៅលើស្ពានមិត្តភាពកម្ពុជា-ថៃ ដើម្បីសុំឱ្យមន្ត្រីគយនិងរដ្ឋាករ លើកលែងដូចកាលពីមុន ប៉ុន្តែមិនអាចលើក លែង បានឡើយ ព្រោះធ្វើឱ្យប៉ះពាល់ដល់ចំណូលរដ្ឋ៕

RELATED ARTICLES