Friday, October 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម គោ១២ក្បាល ងាប់ក្នុងចម្ការកៅស៊ូ ម្ចាស់ប្តឹងថាគេបំពុល

 គោ១២ក្បាល ងាប់ក្នុងចម្ការកៅស៊ូ ម្ចាស់ប្តឹងថាគេបំពុល

ខេត្តមណ្ឌលគិរី ៖ សត្វគោ ចំនួន១២ក្បាល របស់ជនជាតិដើមភាគតិច រស់នៅភូមិឡៅកា ត្រូវបានប្រទះឃើញងាប់នៅក្នុងចម្ការកៅស៊ូ របស់ក្រុមហ៊ុន វិឡាឌិវីឡុបមិន មានទីតាំងស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ដោយប្រជាពលរដ្ឋជាម្ចាស់គោ បានអះអាងថា គោរបស់ពួកគាត់ ត្រូវបានគេបំពុល ដោយឱ្យផឹកទឹកម្សៅជូរ មានជាតិអាស៊ីដ។

ករណីនេះ សមត្ថកិច្ចទើបទទួលព័ត៌មានកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីមានប្រជាពលរដ្ឋ ៣នាក់ ១-ឈ្មោះផ្លឹក ភារម្យ ២-ឈ្មោះផ្លឹក ណាវី និង៣-ឈ្មោះខ្វើង ទុំ ដែលបានមកដាក់ពាក្យបណ្តឹង ចូលមកលោក ស្រីចៅសង្កាត់សុខដុម ថាមានករណីគោងាប់ នៅចំណុចក្នុងចម្ការកៅស៊ូ ក្រុមហ៊ុនវិឡាឌីវើលឡុបមែន ស្ថិតក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

 ភ្លាមៗនោះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងជំនាញបច្ចេកទេសវិទ្យាសាស្ត្រ សហការជាមួយកម្លាំងជំនាញយុត្តិធម៌ និងជំនាញបច្ចេកទេសនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសុខដុម ដឹកនាំដោយលោកវរសេនីយ៍ឯក វ៉ាន ដានីន ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ ឃើញថាពិតជាមានគោងាប់ ចំនួន ៧ក្បាល ប្រាកដមែន។

តាមការបំភ្លឺពីឈ្មោះប៉ា សាវឿន ត្រូវជាមេការចម្ការកៅស៊ូ បានឱ្យដឹងថា តាមទម្លាប់ជាប្រចាំ កម្មករតែងប្រើ ម្សៅជូរ លាយជាមួយទឹក សម្រាប់បង្កកជ័រនៅក្នុងចាន ឱ្យទៅជាដុំរឹង ជារៀងរាល់ថ្ងៃ ហើយទឹកលាយដែលនៅសល់ កម្មករបានទុកចោលនៅគល់កៅស៊ូ ទុកដាក់ថ្ងៃស្អែកទៀត ប្រហែលជាគោទាំងនោះ មកផឹកទើបបណ្តា ល ឱ្យពុលងាប់ ព្រោះទឹកលាយនោះ មានសារធាតុអាស៊ីដ ហើយខ្លួនក៏បានធ្លាប់ជូនដំណឹងនេះទៅខាងសមត្ថ កិច្ចភូមិ ដើម្បីប្រាប់ប្រជាពលរដ្ឋដែលរស់នៅទីនោះ កុំឱ្យលែងសត្វ ចូលតំបន់នោះដែរ ព្រោះខ្លាចសត្វផឹកទឹកដែលនៅសេសសល់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងបើកការជ្រាវជ្រាវបន្តទៀត ដើម្បីរកការពិត៕

RELATED ARTICLES