Wednesday, July 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់ឡានលេងគូទភ្លើងហ្វា ចូលខ្លួនធ្វើកិច្ចសន្យា ដោះចេញ

ម្ចាស់ឡានលេងគូទភ្លើងហ្វា ចូលខ្លួនធ្វើកិច្ចសន្យា ដោះចេញ

ភ្នំពេញ ៖ ម្ចាស់រថយន្ត Ford Ranger Raptor ១គ្រឿង ដែលបំពាក់ភ្លើងហ្វា ខុសបច្ចេកទេស (ដាក់ពីខាង ក្រោយ ក្រោមស្លាកលេខ) ធ្វើឱ្យចាំងជះទៅក្រោយ បង្កការរំខានដល់អ្នកដំណើរពីក្រោយនៅពេលយប់ និងបង្កឱ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋអ្នកដំណើរ ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកនោះ ពេលនេះបានចូលខ្លួនមកធ្វើកិច្ចសន្យា នៅចំពោះមុខសមត្ថកិច្ចជំនាញ ព្រមទាំងបានដោះភ្លើងហ្វានោះចេញវិញដោយខ្លួនឯង។

រថយន្តទំនើបដែលបំពាក់ភ្លើងហ្វាខុសបច្ចេកទេសនោះ ម៉ាក Ford Ranger Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BY-8286។

តាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ថា ម្ចាស់រថយន្ត Ford Ranger Raptor ពាក់ស្លាកលេខ ភ្នំពេញ 2BY-8286 បានចូលខ្លួនមកធ្វើកិច្ចសន្យា និងដោះ ចេញអំពូលភ្លើងកែច្នៃខុសលក្ខណៈបច្ចេកទេស ដោយខ្លួនឯង នៅប៉ុស្តិ៍នគរបាលទួលសង្កែ២។

ប្រភពដដែល បន្តថា នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ម្ចាស់រថយន្តបានចូលខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ២ ខណ្ឌឫស្សីកែវ ដើម្បីដោះចេញអំពូលភ្លើងកែច្នៃខុសលក្ខណៈបច្ចេកទេស នៅចំពោះមុខសមត្ថកិច្ច និងធ្វើការអប់រំ ហើយឱ្យធ្វើកិច្ចសន្យាបញ្ឈប់បំពាក់អំពូលភ្លើងកែច្នៃខុសលក្ខណៈបច្ចេកទេសដោយខុសច្បាប់។

គួរបញ្ជាក់ថា រថយន្តស៊េរីទំនើប ម៉ាក Ford Ranger Raptor ខាងលើ បានរងនូវការរិះគន់យ៉ាងខ្លាំង ពីសំ ណាក់ប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់តាមបណ្តាញសង្គម ក្រោយរូបភាពមួយសន្លឹកត្រូវបានគេចែករំលែក បង្ហាញពីរថយន្ត ១គ្រឿងខាងលើ បានបំពាក់ភ្លើងហ្វា នៅខាងក្រោយ ខុសលក្ខណៈបច្ចេកទេស ធ្វើឲ្យចាំងភ្នែករបស់អ្នកបើកបរពីខាងក្រោយ៕

RELATED ARTICLES