Wednesday, July 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រកឃើញពពុះសណ្តែកគីមី ៩គីឡូទៀត

 រកឃើញពពុះសណ្តែកគីមី ៩គីឡូទៀត

ភ្នំពេញ ៖ សារធាតុគីមី បូរ៉ាក់ (Borax) ដែលគេប្រើសម្រាប់ចាក់ចូលសាកសព មិនឱ្យស្អុយ ត្រូវបានឈ្មួញទុច្ចរិតយកមកដាក់លើពពុះសណ្តែក លក់លើទីផ្សារ និងត្រូវបានមន្ត្រីជំនាញ ក.ប.ប រកឃើញ ៩គីឡូ  បន្ថែមទៀត។

សូមបញ្ជាក់ថា មន្ត្រីជំនាញ ក.ប.ប កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានតាមចុះតាមបណ្តាខេត្តនានាមាន ត្បូងឃ្មុំ កំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ ធ្វើការត្រួតពិនិត្យផលិតផលទំនិញនៅតាមផ្ទះលក់ទំនិញមួយចំនួន និងតាមទីផ្សារនានា ដោយបានធ្វើតេស្តបឋមលើទំនិញហូបចុក យ៉ាងហ្មត់ច៉ត់ ។

ជាលទ្ធផល តាមរយៈការធ្វើតេស្តបឋម មន្ត្រីជំនាញបានរកឃើញពពុះសណ្តែក ផ្ទុកសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន៩គីឡូក្រាម ទំនិញចម្រុះ រួមមាន គ្រាប់ពូជចម្រុះ ឡេ យិនស៊ិន ហួសអាយុកាលប្រើប្រាស់ និងពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ ចំនួន ៣២,៤៥គីឡូក្រាម និងទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខចំនួន ២០៨,២២គីឡូគ្រាម។

ទំនិញដែលមិនមានអនុលោមភាពខាងលើ ត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីបន្តនីតិវិធី។

ក្នុងសកម្មភាពនេះដែរ មន្ត្រីជំនាញក៏បានពន្យល់ណែនាំឱ្យអាជីវករ ត្រូវយកចិត្តទុកដាក់ថែទាំទំនិញ និងតាំងលក់ផលិតផលដែលមានអនុលោមភាពស្របតាមច្បាប់ជាធរមាន៕

RELATED ARTICLES