អង់គ្លេស៖ ព្រះអង្គម្ចាស់ Charles ដែលជារាជទាយាទស្នងរាជបល្ល័ង្ករបស់ស្តេចអង់គ្លេសបានមានបន្ទូលថាព្រះអង្គមានការភ័យខ្លាចនូវមេរៀននៃសង្គ្រាមលោកលើកទី២ត្រូវបានគេបំភ្លេចចោលនៅពេលមួយ ខណៈដែលព្រះមហាក្សត្រី Elizabeth II ជាព្រះមាតារបស់ព្រះអង្គរកឃើញដោយព្រះអង្គឯងពីចំណុចស្នូលនៃការជជែកអំពីថាតើលោកប្រធានាធិបតីដូណាល់ត្រាំ គួរតែត្រូវបានអញ្ជីញឲ្យមកទស្សនកិច្ចចក្រភពអង់គ្លេសឬយ៉ាងណា។
ព្រះអង្គម្ចាស់ Charles
ការដាក់បម្រាមរបស់លោកត្រាំ មិនអនុញ្ញាតឲ្យពលរដ្ឋរបស់ប្រទេសកាន់សាសនាអ៊ីស្លាមភាគច្រើនចំនួន៧ចូលសហរដ្ឋអាមេរិកបានបញ្ឆេះនូវការតវ៉ាយ៉ាងខ្លាំង ។ នៅចក្រភពអង់គ្លេសមានប្រជាជន១,៦លាននាក់បានធ្វើញត្តិប្តឹងទៅសភាអំពាវនាវឲ្យមានការដកបម្រាមនេះចេញវិញខណៈពេលនៃដំណើរទស្សនកិច្ចរបស់លោកត្រាំតាមការអញ្ជីញនោះ ។
ទន្ទឹមនិងនេះនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បានថ្លែងថាទស្សនកិច្ចផ្លូវរដ្ឋនៅចុងឆ្នាំនេះនឹងប្រព្រឹត្តទៅតាមធម្មតា។
ទោះជាយ៉ាងណាកាសែត The Sunday Times បានរាយការណ៍ថាប្រសិនជាទស្សនកិច្ចផ្លូវរដ្ឋមិនមានអ្វីប្រែប្រួលទេនោះ ព្រះអង្គម្ចាស់ Charles គ្រោងនឹងជួបទល់មុខគ្នាជាមួយនិងលោកដូណាល់ ត្រាំ លើការធ្វើឲ្យកក់ក្តៅដល់ពិភពលោក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា