Monday, October 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះជើងខ្លាំង កា...ន់...ប៉័...ង...តោស្រែក “អាណាខ្លាំង អញឱ្យស្ពៃ!”

វ៉ៃខ្នោះជើងខ្លាំង កា…ន់…ប៉័…ង…តោស្រែក “អាណាខ្លាំង អញឱ្យស្ពៃ!”

ខេត្តកណ្តាល ៖ យុវជនឈាមរាវម្នាក់ បានថតវីដេអូ បង្ហោះចូលក្នុងបណ្តាញសង្គម ដោយបង្ហាញពីអត្តចរិតច្រឡោងខាម  កាន់កាំបិតប៉័ងតោ ស្រែកថា “អាណាខ្លាំង អញឱ្យស្ពៃ!” ទីបំផុត ត្រូវសមត្ថកិច្ចស្រាវជ្រាវ តាមចាប់វាយខ្នោះដល់ផ្ទះ។

តាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ឱ្យដឹងថា មានគណនីហ្វេសប៊ុកមួយ ឈ្មោះ PHÆLបានបង្ហោះវីដេអូឃ្លីប បង្ហាញពីយុវជនម្នាក់ កាន់កាំបិតប៉័ងតោ ហើយស្រែកថា “៩៩ វិហារសួគ៌ ប៉ះ៨៩ស្ពៃ”។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល និងក្រុងអរិយក្សត្រ ធ្វើការស្រាវជ្រាវស្វែងរកយុវជនខាងលើ ដើម្បីចាត់ការតាមនីតិវិធី។

ជាលទ្ធផល មកដល់វេលាម៉ោង ១០ព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការ ដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាកូវ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានចុះស្រាវជ្រាវស៊ើបអង្កេត រកប្រភពវីដេអូខាងលើ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះមឿង សុវណ្ណ ហៅវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ (ជាអ្នកធ្វើសកម្មភាពកាន់កាំបិតប៉័ងតោ)។ ចំណែកម្នាក់ទៀត ឈ្មោះចក់ សុខជា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ជាអ្នកថតវីដេអូ (គេចខ្លួន)។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះមឿង វណ្ណា បានឆ្លើយសារភាពថា ចំពោះវីដេអូនោះ ខ្លួនបានឱ្យឈ្មោះចក់ សុខជា យកទូរស័ព្ទថតខ្លួន ដើម្បីផ្ញើទៅគំរាមក្រុមមួយ ដែលមានរហស្សនាម ៩៩ នៅឃុំវិហារសួគ៌ ហើយឈ្មោះ ចក់ សុខជា ជាអ្នកចែកចាយវីដេអូនោះ។

ករណីនេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES