Monday, October 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប៉ូលិសគាបស៊ីក្មេងស្ទាវ តុលាការសម្រេចឃុំខ្លួន៣នាក់

ប៉ូលិសគាបស៊ីក្មេងស្ទាវ តុលាការសម្រេចឃុំខ្លួន៣នាក់

ភ្នំពេញ ៖ លោកទិត សុទ្ធីបូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៣ ដែលជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ ៣ម្នាក់ និង២នាក់ទៀត ជាប្រជាការពារ ដោយរង់ចាំការជំនុំជម្រះទោសនៅពេលក្រោយ។

ការសម្រេចឃុំខ្លួនជនត្រូវចោទខាងលើ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការ លោកសេង ហៀង បានចោទប្រ កាន់ជនទាំង៣នាក់ ពីបទ ១-មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ឈ្មោះ ព្រុំ វណ្ណរឿន បទកំហែងយក តាមមាត្រា៣៦៣ នៃក្រមព្រហ្មទណ្ឌ ២-ឈ្មោះនាង វណ្ណី ហៅប៉ាន់ ជាប្រជាការពារ និង៣-ឈ្មោះគឹម សុខា ហៅហង្ស១៣ ជាប្រជាការពារ ពីបទកំហែងយក និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងមុខងារសាធារណៈ តាមមាត្រា៣៦៣ និង៦០៩ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា យុវជនចំនួន៥នាក់ បានអះអាងថា មានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ បានធ្វើការកាក់ឃាត់ម៉ូតូរបស់ពួកគេ ដែលកំពុងជិះតាមផ្លូវនៅពេលយប់ រួចគាបស៊ីលុយ ហើយគេចខ្លួនអស់ លុះក្រោយមានការផ្សព្វផ្សាយព័ត៌មានបែប នេះភ្លាម កម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអន្តរាគមន៍ នាំយកយុវជនទាំង៥នាក់ ទៅសាកសួរ បែរជាយុវជនទាំងនោះឆ្លើយថា មិនមែនជាកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ នោះទេ ហើយក៏មិនដឹងថាកម្លាំងខាងណាឱ្យពិតប្រាកដដែរ តែយ៉ាង ណា ករណីនេះលោក ស្នងការ ជួន ណារិន្ទ បានចេញបញ្ជាឱ្យសមត្ថកិច្ចជំនាញតាមរកមុខក្រុមនោះឱ្យឃើញ ដើម្បីនាំយកមកចាត់ការតាមច្បាប់។

យោងតាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ថា មានយុវជន៥នាក់ បានអះអាងថាត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរ បាលរដ្ឋបាលស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចាប់ឃាត់ម៉ូតូ និងគាបយកលុយពួកគេ តាមដងផ្លូវ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅគោលដៅខាងមុខការ៉ាស់សាំងតេលា ផ្លូវវេងស្រេង។

ពាក់ព័ន្ធនឹងករណីខាងលើ ក្រោយពីមានការផ្សាយព័ត៌មានតាមបណ្តាញសង្គមបែបនោះ នៅយប់ថ្ងៃដដែលនោះ សមត្ថកិច្ចបានកោះហៅយុវជនទាំង៥នាក់ មកសាកសួរបំភ្លឺ។

ក្រោយពីបំភ្លឺរួច យុវជនទាំង៥នាក់ បានប្រាប់ថា មិនមែនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះទេ ពួកគេមិនច្បាស់ថា សមត្ថកិច្ចខាងណានោះឡើយ។

ពាក់ព័ន្ធករណីនេះដែរ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីស្រាវជ្រាវជាបន្ទាន់រកមុខសញ្ញា ដើម្បីអនុវត្តវិធានការច្បាប់៕

RELATED ARTICLES