Monday, October 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងម៉ាស្សាមិនស្រួល កា...ប់ ជាប់ខ្នោះ៤

ខឹងម៉ាស្សាមិនស្រួល កា…ប់ ជាប់ខ្នោះ៤

ខេត្តតាកែវ ៖ ក្មេងទំនើងឈាមរាវ ១ក្រុម ខឹងម៉ាស្សាមិនស្រួល ក៏ផ្ទុះកំហឹង នាំគ្នាព្រួតកាប់កម្ទេចហាងម៉ាស្សា មួយកន្លែង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិនិងសម្ភារៈមួយចំនួន រួចនាំគ្នារត់គេចអស់ លុះក្រោយមក កម្លាំងជំនាញអាវុធហត្ថបានចុះធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនក្រុមជនដៃដល់ ចំនួន៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីហិង្សានិងធ្វើឱ្យខូចខាតដោយចេតនានេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុចហាងម៉ាស្សា យូរី ស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ។ លុះមកដល់វេលាម៉ោង ១រសៀល ថ្ងៃដដែល កម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវបង្ក្រាបបានក្រុមជនដៃដល់ ចំនួន៤នាក់។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសោ វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខ មានលំនៅ ភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ទី២-ឈ្មោះឆន រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរចុងភៅ មានលំនៅ ភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់។ ទី៣-ឈ្មោះសារ៉ាត់ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសន្តិសុខ មានលំនៅ ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ និងទី៤-ឈ្មោះណុប ស៊ីនួន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិអង្គរគគីរ ឃុំលាយបូរ ស្រុកត្រាំកក់។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយទទួលបទបញ្ជាពីលោកវរសេនីយ៍ឯក ឈឹម សវ៉ាត់ឌី មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោកឯក ឆេងហួត ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយនិងកម្លាំងអាវុធហត្ថក្រុងដូនកែវ ដឹកនាំដោយលោកវរ សេនីយ៍ត្រី ប៊ិន តារាវុឌ្ឍ នាយការិយាល័យព្រហ្មទណ្ឌ បានចុះបង្ក្រាបករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅហាងម៉ាស្សា យូរី ស្ថិតក្នុងភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ  ដោយក្នុងប្រិតបត្តិការនេះកម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ (១-ឈ្មោះសោ វិសាល ២-ឈ្មោះឆន រ៉ាវី ៣-ឈ្មោះ សារ៉ាត់ មករា ៤-ឈ្មោះណុប ស៊ីនួន) ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ១-ម៉ូតូ ២គ្រឿង (១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ស ពាក់ស្លាកលេខ តាកែវ 1X-3097 និង ១គ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1K-0647)។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES