Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ាស្សាថែមសេវាស្រួល ឱ្យ២ម៉ឺន រ...យះ...ក្បា...ល...៥នាក់

ម៉ាស្សាថែមសេវាស្រួល ឱ្យ២ម៉ឺន រ…យះ…ក្បា…ល…៥នាក់

ភ្នំពេញ ៖ បុរស ២នាក់ ជិះម៉ូតូមួយគ្រឿង ដឹកគ្នាចូលទៅម៉ាស្សានៅហាងមួយកន្លែង រួចចរចា ព្រមព្រៀងគ្នារួមភេទ ក្នុងតម្លៃ១០ដុល្លារ លុះរួមភេទរួច បែរជាឱ្យលុយខាងនារីម៉ាស្សា ត្រឹមតែ២ម៉ឺនរៀល ទើបធ្វើឱ្យកើតមានជម្លោះពាក្យសម្តី ឈានដល់អំពើហិង្សា ដោយភាគីភ្ញៀវ បានយកដែកមកវាយនារីម៉ាស្សា បណ្តាលឱ្យរយះក្បាល ៣នាក់ ទើបខាងនារីម៉ាស្សា តដៃវិញ បណ្តាលឱ្យភាគីភ្ញៀវ រយះក្បាល ២នាក់ និងត្រូវសមត្ថកិចចុះអន្តរាគមន៍នាំភាគីទាំងសងខាងទៅប៉ុស្តិ៍ ដើម្បីសាកសួរ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចហាងកោសជប់ ម៉ាស្សា ១កន្លែង ស្ថិតនៅចំណុចក្បែរវត្តនាគវ័ន ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ២នាក់ ជាភ្ញៀវ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដឹកគ្នាចូលម៉ាស្សា នៅក្នុងហាងមួយកន្លែង  ក្បែរវត្តនាគវ័ន្ត (ទីតាំងកើតហេតុខាងលើ)។ ពេលចូលទៅដល់ បុរសទាំង២នាក់នោះ បានចរចាតម្លៃ ដើម្បីរួមភេទជាមួយនារីម៉ាស្សា ដោយព្រមព្រៀងគ្នាក្នុងតម្លៃ ១០ដុល្លារ លុះពេលរួមភេទរួច បែរជាភ្ញៀវឱ្យលុយមិនគ្រប់ ដោយមានលុយតែ ២ម៉ឺនរៀលប៉ុណ្ណោះ ទើបធ្វើឱ្យកើតមានការទាស់ពាក្យសម្តី គ្នាទៅវិញទៅមក រហូត ក្លាយជាហិង្សាវាយគ្នា បណ្តាលឱ្យភាគីខាងនារីម៉ាស្សា រងរបួសធ្ងន់-ស្រាល៣នាក់ ចំណែកភាគីភ្ញៀវទាំង២នាក់នោះ បានរងរបួសឈាមស្រោចខ្លួនដូចគ្នា ព្រោះតែត្រូវនារីម៉ាស្សា វាយសងវិញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ឃាត់បុរសទាំង២នាក់  រួមនិងនារីម៉ាស្សាម្នាក់ យកទៅប៉ុស្តិ៍នគរបាលបឹងកក់ទី២ ដើម្បីសាកសួរ និងឱ្យភាគីសងខាងដោះស្រាយគ្នា៕

RELATED ARTICLES