Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសិស្សជិះម៉ូតូបុកបង្គោលចំណាំងផ្លាត របួស៣នាក់

សិស្សជិះម៉ូតូបុកបង្គោលចំណាំងផ្លាត របួស៣នាក់

ខេត្តប៉ៃលិន ៖ យុវសិស្ស ចំនួន៣នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នា ក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចផ្លូវកោង មិនបង្អង់ល្បឿន ធ្វើឱ្យជ្រុលទៅបុកបង្គោលចំណាំងផ្លាតផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ និងស្រាល២នាក់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវកោង ស្ថិតក្នុងភូមិអូរឫស្សីក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។

ជនរងគ្រោះទាំង៣នាក់ រួមមាន ទី១-ឈ្មោះសារេឌួង វិសាល ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ជាអ្នកបើកម៉ូតូ  មិនពាក់មួកសុវត្ថិភាព (របួសធ្ងន់ បែកមុខ)។ ទី២-ឈ្មោះហុន ធារី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានលំនៅ ភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ មិនពាក់មួកសុវត្ថិភាព (រងរបួសបែកក្បាលនិងត្រូវចង្កេះ និងជង្គង់ខាងស្តាំ ស្រាល) និងទី៣-ឈ្មោះស្រី បញ្ញា  ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ មិនពាក់មួកសុវត្ថិ ភាព (រងរបួសត្រូវជើងខាងឆ្វេងស្រាល)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវសិស្សសាលាទាំង៣នាក់ខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ប៉ៃលិន 1D-3221 ធ្វើដំណើរ ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ ដែលមានស្ថានភាពផ្លូវកោង មិនបង្អង់ល្បឿន ក៏ជ្រុលចង្កូតទៅបុកបង្គោលចំណាំងផ្លាតផ្លូវ បាក់អស់ ២បង្គោល និងបណ្តាលឱ្យយុវជនជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ ចំណែកអ្នករួមដំណើរ២នាក់ទៀត រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនយុវសិស្សរងគ្រោះទាំង៣នាក់ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសង្គ្រោះភ្លាមៗ។

បន្ទាប់ពីធ្វើការវាស់វែងរួច សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីកត្តាមនុស្សបើកបរក្នុងល្បឿនលឿន ដល់ផ្លូវកោង ខ្វះការប្រុងប្រយ័ត្ន និងមិនពាក់មួកសុវត្ថិភាព។ ចំណែកម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំសាច់ញាតិមកយកទៅវិញ៕

RELATED ARTICLES