Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឡានដឹកឈើ២គ្រឿង ចាប់មនុស្ស៣នាក់

បង្ក្រាបឡានដឹកឈើ២គ្រឿង ចាប់មនុស្ស៣នាក់

ខេត្តព្រះវិហារ ៖ រថយន្ត ចំនួន២គ្រឿង ដឹកជញ្ជូនឈើប្រណិត ដោយគ្មានច្បាប់អនុញ្ញាត ត្រូវកម្លាំងសមត្ថកិច្ច សហការជាមួយមន្ត្រីជំនាញ ធ្វើការស្ទាក់បង្ក្រាប ដោយឃាត់ខ្លួនមនុស្សចំនួន៣នាក់ និងរឹបអូសបានឈើប្រណីត សរុបចំនួន១៣ដុំ ប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្ត។

 ការចុះបង្ក្រាបរថយន្តដឹកឈើ ពីរគ្រឿងនេះ ធ្វើឡើង កាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចទីរួមស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

រថយន្តទាំង២គ្រឿង ដែលត្រូវបានបង្ក្រាប រថយន្តទី១- ម៉ាក FORD RANGER ចង្កូតស្តាំ ដឹកឈើលេខ១ប្រភេទឈើឈ្លីក និងរថយន្តទី២- ម៉ាកស៊ីណា ដែលបើកបិទគូទដេញតាមក្រោយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានប្រទះឃើញរថយន្ត ទាំង២គ្រឿងខាងលើ បានបើកបរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ ហើយបានបុកបារ៉ាស់ ដើម្បីគេចពីសមត្ថកិច្ច ក្នុងភូមិសាស្ត្រស្រុកឆែប ឆ្លងកាត់ស្រុកជ័យសែន ស្រុកររៀង ទីបំផុតត្រូវកម្លាំងសមត្ថកិច្ចប្រដេញតាមដល់ស្រុកសង្គមថ្មី ទើបស្ទាក់ចាប់បានតែម្តង។

បន្ទាប់ពីបង្ក្រាបបានរថយន្តទាំង២គ្រឿងខាងលើ សមត្ថកិច្ចបានរកឃើញមានដឹកឈើឈ្លីកចំនួន១៣ដុំ ស្មើនឹងជិត ២ម៉ែត្រគូប និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះឱន ទែ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅឃុំក្រយា។ ទី២-ឈ្មោះនី ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសាក្រៀម ស្រុកប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ និងទី៣-ឈ្មោះ ស៊ុន សុផល ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយដង្គុំ ខេត្តសៀមរាប។ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវសមត្ថកិច្ចរៀបចំកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ ការតាមនីតិវិធី។ ចំណែកវត្ថុតាង រួមមាន រថយន្ត ចំនួន២គ្រឿង និងឈើលេខ១ ចំនួន១៣ដុំ ត្រូវបានប្រគល់ឱ្យផ្នែកសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីចាត់ការបន្ត តាមច្បាប់៕

RELATED ARTICLES