ភ្នំពេញ៖ពេជ្រ សូលីកា បានធ្លាក់ខ្លួនមេម៉ាយជាង១ឆ្នាំហើយ ដែលជីវិតនាងរីករាយតែនៅលើឆាកតន្រ្ដីប៉ុណ្ណោះ នៅក្រៅឆាកនាងស្រីពេជ្រ ជួបទុក្ខសោកតែម្នាក់ឯងដោយសារតែនាងជួបរឿងទុក្ខសោកនិងខកចិត្តស្ទួនៗក្នុងពេលតែ១នោះគឺម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ជាប់គុក១២ឆ្នាំ ហើយនាងក៍ចែកផ្លូវជាមួយអតីតគូដណ្ដឹងលោកគឹម ហាន កណ្ដាលទីកាលពីពាក់កណ្ដាលឆ្នាំ២០២២ ដែលធ្វើឲ្យក្ដីសុបិននាងចង់រៀបការជាចំហ និងចេញទៅរស់នៅប្រទេសអូស្រា្ដលីត្រូវបរាជ័យទាំងស្រុង ។ តែថ្មីៗនេះនាងស្រីពេជ្រ បង្ហាញអារម្មណ៍ហាក់នៅតែអាលោះអាល័យដល់គូស្នេហ៍ចាស់ដោយនាងចេញសារថា”ទើបតែបញ្ចប់…តើបងប្រាកដអត់ ថាបងឈប់ស្រលាញ់?” ។
Fan របស់នាងសូលីកា ឃើញអ្នកមេម៉ាយកូន១រូបនេះវាចាបែបនេះពួកគេខ្លះចង់ឲ្យនាងនិងអតីតគូដណ្ដឹងវិលមកផ្សះផ្សារគ្នាវិញ ដើម្បីកុំឲ្យកូនរស់នៅកំព្រាឪពុក តែខ្លះទៀតលួងលោមនាងថាស្អាតប៉ុណ្ណឹងដែរ មិនខ្វះអ្នក ស្រលាញ់ គេទៅចោលហើយ កុំនឹកដល់គេអី ព្រោះអ្វីៗលែងដូចដើម…។
ថ្វីត្បិតតែនាងពេជ្រ សូលីកា និងលោកគឹម ហាន អស់និស្ស័យស្នេហ៍ក្ដី ប៉ុន្ដែពួកគេមិនយកគ្នាជាសត្រូវនោះទេ ហើយស្រីពេជ្រ ថែមទាំងឲ្យអតីតប្ដីមកយកនិងជួបកូនពីនាងបានគ្រប់ពេលវេលា ដែលផ្ទុយពីភិន សុដាលីស បែកពីប៉ែន ចំរ៉ុង ជាច្រើនឆ្នាំតែដាច់ខាតនាងមិនអនុញ្ញាត្តិឲ្យ អតីតប្ដីបានជួបមុខកូនស្រីដោយផ្ទាល់ជាដាច់ខាត ។
ក្រៅពីបង្ហាញអារម្មណ៍ហាក់នៅអាលោះអាល័យអតីតគូដណ្ដឹងនោះនាងពេជ្រ សូលីកា ក៍អះអាងពីការលំបាកឈជើងនៅក្នុងពិភពសិល្បៈផងដែរ ដោយនាងអះអាងថាបានដួលក្រោកៗឈដោយខ្លួនឯងហើយវិថីមួយនេះមិនអាចដើរដោយផ្លូវត្រង់ភ្លឹងបានគ្រប់ពេលឡើយ ព្រោះប្រៀបដូចជាធ្វើអត្តឃាតខ្លួនឯង ។
ពេជ្រ សូលីកា លើកឡើងថា”ខ្ញុំធ្លាប់ដួលជាច្រើនដងមកហើយ ហើយក៍គ្មានអ្នកណាហុចដៃឲ្យខ្ញុំស្រវាងើបឈក្រៅពីខ្លួនខ្ញុំខ្លួនឯងដែរ សង្គមមួយនេះបានបង្រៀនខ្ញុំច្រើនណាស់ បើត្រង់ពេក ដូចយកកាំបិតចាក់កខ្លួន ឯងចឹង” ។
ការបង្ហាញក្ដីឈឺចាប់របស់នាងពេជ្រ សូលីកា បែបនេះត្រូវបានគេសន្និដ្ឋានថាមិនមែនតែនាងចង់សំដៅក្នុងអាជីពសិល្បៈនោះទេ ប៉ុន្ដែក៍លាយឡំនិងរឿងស្នេហាមិនសមដូចបំណងនាពេលអតីតកាលផងដែរ ដោយអ្នកខ្លះនៅតែរំលឹករឿងចាស់ដ៍ខ្មៅងងិតរបស់នាងដែលកប់ចោលក្រោយនាងមានគូដណ្ដឹង តែរឿងដែលធ្វើឲ្យនាងកាន់តែអួលណែនទ្រូងថែមទៀតនោះគឺមិនអាចរក្សារចំណងស្នេហាថ្មីនេះបានដូចអ្នកដែលមិនចូលចិត្តនាងបានព្យាករណ៍ទុកជាមុនរួចជាស្រេចនោះទេ ។មិត្តភក្ដិរបស់នាងស្រីពេជ្រ បង្ហើបថាអ្នកមេម៉ាយរូបស្រស់នេះនៅតែមានជម្រើសស្នេហ៍ច្រើនក្នុងនោះបុរសដែលតាមស្នេហានាងមានទាំងក្នុងនិងក្រៅស្រុក ហើយមុននេះនាងបង្ហាញភាពស្និតស្នេហ៍ជាមួយបុរសម្នាក់តាមIG តែស្ងប់ស្ងាត់ទៅវិញដែលនេះបញ្ជាក់ថាចំណងស្នេហាថ្មីរបស់នាងមិនទាន់មានភាពច្បាស់លាស់ឡើយ ហេតុនេះហើយបានជានាងនៅតែបង្ហាញឲ្យគេឃើញថានាងនៅតែឈឺចាប់ក្នុងជីវិត ។
សូមបញ្ជាក់ថានាងពេជ្រ សូលីកា រក្សារបានកេរ្ដិ៍ឈ្មោះនិងទីផ្សារចម្រៀងមធ្យមនៅហង្សមាសហើយក្រៅពី ច្រៀងសម្ដែងតាមឆាកតន្រ្ដីទាំងឡាយដើម្បីរកលុយចិញ្ចឹមកូនប្រុសនិងប្អូនស្រីតែម្នាក់ឯងនោះអតីតតារា ចម្រៀ ងហាងបុប្ផាជាយដែន រូបនេះក៍ត្រូវបានថៅកែហង្សមាសផ្ដល់តំណែងជាតួឯកភាពយន្ដឲ្យនាងជាបន្ដបន្ទាប់ផងដែរ ។ចំណុចពិសេសរបស់នាងសូលីកា ដែលធ្វើឲ្យនាងនៅតែរក្សារបានទីផ្សារចម្រៀងគ្រាន់បើនោះដោយសារតែនាងរក្សារបានរូបរាងស្អាត អត់សូវឡើងគីឡូ និងមិនសូវបែកសាច់ ដូចតារាមួយចំនួនដែលមានប្ដីនិងកូន ហើ យនោះទេ ។អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះធ្លាប់បង្ហាញភាពស្និតស្នេហ៍១ប្រាវជាមួយលោកថុល សុភិទិ តែពេលនេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយសង្សារអ្នកលេងម៉ូដសាក់រូបនោះគឺអ្នកមេម៉ាយម៉ានីន ឆេះដុំរឿងកូនផ្កាយ២ លេងឈុតថើបបឺតមាត់ជាមួយនាងអ៊ីង អ៊ីង ដែលនាំឲ្យនាងស្រីពេជ្រ ធ្លាប់លេងឈុតក្ដៅសាច់នេះជាមួយលោកដែរលែងហ៊ានបន្ដលេងឈុតរោលរាលបែបនេះទៀត ព្រោះខ្លាចមានរឿងធំ។
យ៉ាងណាគេចាំមើលថានាងពេជ្រ សូលីកា នឹងជ្រើសស្នេហ៍ថ្មីជាបុរសអាណិកជនខ្មែរនៅបរទេសទៀត ឬនឹងយកប្ដីជាអ្នកសិល្បៈដូចគ្នាវិញម្ដង ?