Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលឆ្នាំចិន៣ថ្ងៃ បង្ក្រាបក្មេងទំនើង៥០នាក់

ចូលឆ្នាំចិន៣ថ្ងៃ បង្ក្រាបក្មេងទំនើង៥០នាក់

ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ពោលគឺក្នុងអំឡុងចូលឆ្នាំចិន កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស ចំនួន៨ករណី និងឃាត់ខ្លួនចំនួន៥០នាក់។

លោកទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីក្មេងទំនើងបង្កបញ្ហាកើតឡើងក្នុងដែនដីរាជធានី-ខេត្ត ចំនួន៤ គឺរាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ក្នុងនោះ ខេត្តបាត់ដំបង កើតឡើងតែ ១ករណីប៉ុណ្ណោះ តែឃាត់ខ្លួនក្រុម ក្មេងទំនើងបានរហូតដល់១៨នាក់។ ចំណែកខេត្តកណ្តាល កើតឡើង២ករណី ឃាត់ខ្លួនក្មេងទំនើង ចំនួន១២នាក់ ខណៈខេត្តពោធិ៍សាត់ ក៏បង្ក្រាបបាន ២ករណីដែរ ដោយឃាត់ខ្លួនបានចំនួន១២នាក់ដែរ។

អ្នកនាំពាក្យរង បន្តថា បញ្ហាក្មេងទំនើងនេះ គឺជាទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពការងារទាំង៦ របស់លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានដាក់ចេញតាមទស្ស នៈ “អ្វីៗធ្វើដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ”។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុឃៈ បានលើកឡើងថា លោកឧបនាយករដ្ឋមន្ត្រី តែងតែរំលឹកជារឿយៗដល់អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្តាស្នងការដ្ឋាន និងតួអង្គពាក់ព័ន្ធ ឱ្យបង្កើនយកចិត្តទុកដាក់ការពារ គ្រប់គ្រងសកម្មភាពអវិជ្ជមានរបស់ក្រុមក្មេងទំនើងក្នុងមូលដ្ឋាន និងញែកជា២ គឺវិធានការច្បាប់-ករណីធ្ងន់ ត្រូវកសាងសំណុំរឿងទៅតុលាការ ផ្តន្ទាទោសតាមច្បាប់។ ចំណែកករណីស្រាល ល្មមៗ ត្រូវអនុវត្តវិធាន ការអប់រំ-ដោយប្រើយន្តការ ផ្សេងៗ និងការធ្វើកិច្ចសន្យាមានការធានាពីអាណាព្យាបាល ដើម្បីបញ្ឈប់សកម្ម ភាពមិន ប្រក្រតីទាំងនោះ។

លោកបន្តថា ក្នុងនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏ជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចទាំង អស់អនុវត្តប្រកប ដោយភាពម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

RELATED ARTICLES