Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនទើបកើត ម៉ែប្លុងចោលក្នុងបុរី

កូនទើបកើត ម៉ែប្លុងចោលក្នុងបុរី

ភ្នំពេញ ៖ ទារកអភ័ព្វម្នាក់ ត្រូវបានឪពុកម្តាយមិនស្គាល់មុខ យកមកប្លុងចោលនៅក្នុងបុរី ធូលន ហើយត្រូវបានសន្តិសុខប្រទះឃើញ ប្រកាសស្វែងរកសាច់ញាតិនិងអ្នកយកទៅចិញ្ចឹមបន្ត។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៤រសៀល ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្នុងបុរីធូលន ក្នុងភូមិព្រៃព្រីងខាងត្បូង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានសន្តិសុខដែលយាមប្រចាំការនៅក្នុងបុរីខាងលើ បានប្រទះឃើញទារកម្នាក់ ត្រូវបានជនមិនស្គាល់មុខ យកមកប្លុងចោលក្នុងបុរី ទើបប្រញាប់រាយ ការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ដល់ទីតាំង ខាងលើភ្លាមៗ។

ប្រភពដដែល បន្តថា បន្ទាប់ពីសមត្ថកិច្ចចុះមកដល់ បានរាយការណ៍បន្តទៅអាជ្ញាធរសង្កាត់ចោមចៅទី២ បន្ទាប់ មកលោកចៅសង្កាត់ចោមចៅទី២ បានចុះមកទទួលយកក្មេងនោះទៅរក្សាទុកនៅក្នុងសង្កាត់ចោមចៅទី២ ជាបណ្តោះអាសន្ន ដើម្បីស្វែងរកសាចញាតិ ឬសប្បុរសជន យកទៅចិញ្ចឹមបន្ត៕

RELATED ARTICLES