Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនដុតផ្ទះម៉ែ ឆេះហ្មត់ អត់អីជ្រក

កូនដុតផ្ទះម៉ែ ឆេះហ្មត់ អត់អីជ្រក

ភ្នំពេញ ៖ ផ្ទះល្វែងមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យសម្ភារៈក្នុងត្រូវឆេះខូចខាតអស់ទាំងស្រុង ដោយមូលហេតុផ្តើមចេញពីកូនប្រុសម្ចាស់ផ្ទះ បានដុតផ្ទះម្តាយចោល រួចរត់គេចខ្លួនបាត់ ហើយភ្លាមៗនោះ សមត្ថកិច្ចជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចុះអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យ (កូនប្រុសដុតផ្ទះម្តាយចោល) នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃត្រង់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះលេខ 107E ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរ បាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅមុនកើតហេតុ លោកបានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ ដែលបានរាយការណ៍មកកាន់លេខ Hotline ថា មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង យ៉ាង សន្ធោសន្ធៅ។

ភ្លាមៗនោះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យតាមបណ្តាគោលដៅទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យចេញរថយន្តពន្លត់អគ្គិភ័យជួយសង្គ្រោះអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា គ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ប៉ុន្តែកម្លាំងសមត្ថកិច្ចនៅបន្តបាញ់ពន្លត់ឱ្យអស់រងើកភ្លើង ចៀសវាងបង្កផលប៉ះពាល់ថែមទៀត។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន គ្រោះអគ្គិភ័យខាងលើនេះ សមត្ថកិច្ចជំនាញបានធ្វើការជួយសង្គ្រោះទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ផងដែរថា សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ដោយក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិ ភ័យរបស់ការិយាល័យអគ្គិភ័យ ចំនួន៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង ៨ម៉ែត្រគូប។ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីអគ្គិភ័យខាងលើនេះ គឺជាប្រ ភេទសំណង់ ថ្មប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ គុណនឹង ១៦ម៉ែត្រ បានបណ្តាលឱ្យឆេះសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង។ ចំណែកមូលហេតុ ដែលនាំឱ្យមានគ្រោះអគ្គិភ័យនេះកើតឡើង បណ្តាលមកពីកូនបង្កើត ដុតផ្ទះម្តាយ៕

RELATED ARTICLES