Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបូមទឹកស្រះ ក្ររីងពេក ឆក់ត្រី ស្លា...ប់...មនុស្ស

បូមទឹកស្រះ ក្ររីងពេក ឆក់ត្រី ស្លា…ប់…មនុស្ស

ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានយកម៉ាស៊ីនបូមទឹក មកបូមទឹកចេញពីស្រះដើម្បីចាប់ត្រី លុះបូមក្ររីងពេក ក៏បានយកឧបករណ៍ឆក់ មកឆក់ត្រី ស្រាប់តែបែរជាឆក់ខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងស្រះទឹក។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។

បុរសរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះខៀវ វីរៈ អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍។

តាមប្រភពអ្នកភូមិ បានឱ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះបានដើរទៅខាងក្រោយផ្ទះរបស់ខ្លួន មើលស្រះ ទឹក និងមានបំណងបូមទឹកស្រះ ដើម្បីចាប់ត្រី យកមកធ្វើម្ហូប។ ក្រោយមកបុរសរងគ្រោះ បានហៅគ្នីគ្នា និងយកម៉ាស៊ីនបូមទឹក មកបូមរហូតដល់ជិតរីង តែដោយរង់ចាំទឹករីងយូរពេក ក៏បានអូសយកខ្សែភ្លើង ដើម្បីឆក់ត្រី តែចៃដន្យអាក្រក់ បានភ្លាត់ស្នៀតឆក់ខ្លួនឯង ប្រកាច់ដេកដួលក្នុងទឹក បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ រត់ទៅបិទបារ៉ែតភ្លើង និងលើកជនរងគ្រោះ មកជួយសង្គ្រោះ តែអកុសល ហួសពេលទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ និងគ្រូ ពេទ្យ បានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសពជនរងគ្រោះ រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ប្រាកដមែន ដោយមិនមានស្នាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃ ណី៕

RELATED ARTICLES