Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះចិន២នាក់ ថតវីដេអូខ្មោ...ច...ល...ងតាមសណ្ឋាគារ

 វ៉ៃខ្នោះចិន២នាក់ ថតវីដេអូខ្មោ…ច…ល…ងតាមសណ្ឋាគារ

ខេត្តព្រះសីហនុ ៖ ជនជាតិចិន ចំនួន២នាក់ ជាអ្នកផលិតមាតិកា (ធ្វើវីដេអូតាមបណ្តាញសង្គម) ដែលបានរួមគ្នាផលិតវីដេអូក្លែងក្លាយ ប្រឌិតថាមានខ្មោចលង នៅតាមសណ្ឋាគារ ការចាប់ជំរិត និងហិង្សា នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្តាញ សង្គមនានា ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានហើយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិចិន ទាំង២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួននៅបន្ទប់ខុនដូមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយពួកគេរួមគ្នាផលិតវីដេអូក្លែងក្លាយ ដើម្បីទាក់ទាញការចាប់អារម្មណ៍ នៅលើបណ្តាញសង្គមនានា ពិសេសបណ្តាញសង្គម TikTok ដែលមានអ្នកគាំទ្រ ឬចុចឡាយ រហូតដល់ជាង ៥លាននាក់។

ជាមួយគ្នានេះដែរ នៅក្នុងវីដេអូ ដែលពួកគេផលិតនោះ មានដូចជា ការប្រឌិតជាខ្មោចលង នៅតាមសណ្ឋាគារ កាស៊ីណូ ឬទីតាំងផ្សេងៗ នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ តាមរយៈវីដេអូប្រឌិតទាំងអស់នេះ បានធ្វើឱ្យមហា ជនមានការភ័យខ្លាច និងយល់ច្រឡំ ពិសេសអ្នកដែលរស់នៅក្រៅប្រទេស ហើយមានបំណងមកលេងកម្សាន្តនៅខេត្តទេសចរណ៍មួយនេះ ទាំងដែលការពិតមិនមានហេតុការណ៍នេះកើតឡើងឡើយ គឺពួកគេគ្រាន់តែធ្វើដើម្បីទាក់ទាញការចូលមើល ឬដើម្បីបាន Views ច្រើនតែប៉ុណ្ណោះ ។

ក្រោយឃាត់ខ្លួនជនជាតិចិនទាំង២នាក់រួចហើយ កម្លាំងសមត្ថកិច្ចជំនាញ ដកហូតបានស្រោមមុខខ្មោច និងសម្ភារៈបម្រើឱ្យការថតវីដេអូមួយចំនួនទៀតផង។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES