កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី១៩ហើយ ដែលសប្ដាហ៍នេះពិតជាអស្ចារ្យថែមទៀតដោយសារតែទាំងកីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព ហើយឈ្នះចាញ់លឿនហួសការរំពឹងទុក នាំឲ្យទស្សនិកជកជក់ចិត្ដខ្លាំង និងស្រែកពេញសែង្វៀន ព្រោះតែអ្នករៀបចំកម្មវិធីមានការសម្រិតសម្រាំងយកកីឡាករបរទេសមកសុទ្ធតែខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យប្រដាល់គុនខ្មែរមានចំនួនកាន់តែកើនឡើង ពិសេសគឺនៅឆ្នាំថ្មីនេះតែម្ដង។
លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ គឺ៖
-គូពិសេសទី១៖កីឡាករបង្គោលក្រហមរិទ្ធី ម៉ាណូយ អាយុ២៨ឆ្នាំ មកពីក្លឹបគុនខ្មែរស៊ុបពើហ្វៃ ធ្លាប់ប្រកួតបាន៨០លើក ឈ្នះ៥៨លើក,ចាញ់២០លើក និងស្មើ២លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១១ដង ប្រកួតទម្ងន់៥៧គ.ក្រ បានបោះបង់ការប្រកួតត្រឹមទឹកទី២ ក្រោមកណ្ដាប់ដៃកីឡាករបង្គោលខៀវណង សាវ អាយុ២៣ឆ្នាំ ប្រកួត៦៥ លើក,ឈ្នះ៤៥លើក,ស្មើ២លើក និងចាញ់១៨លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១០ដង មកពីក្លិបនាគនាំ សំណាង នរាយតេជៈ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ។
-គូអន្ដរជាតិទី២៖កីឡាបង្គោលក្រហមកីឡាករឃន សុម៉ាលី មកពីក្លឹបមហិទ្ធិរិទ្ធ មេសថ្ងក ខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ២១ឆ្នាំ ធ្លាប់ប្រកួត៣៩លើក,ឈះ៣១លើក,ចាញ់៦លើក ,ស្មើ២លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១១ ដង ប្រកួតប្រភេទទម្ងន់៥៤ គ.ក្រ បានផ្ដួលត្រឹមទឹកទី២លើ កីឡាករបង្គោ លខៀវKATHA THEP មកពីThailand អាយុ២៤ឆ្នាំ ធ្លាប់ប្រកួត៧១លើក,ឈ្នះ៥០លើក,ចាញ់១៨លើក ,ស្មើ ៣លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៨ដង ។
-គូអន្ដរជាតិទី៣៖ កីឡាករបង្គោលក្រហមម៉ន ព្រហ្មម៉ាញ អាយុ២៥ឆ្នាំមកពីក្លឹបប៉ែនកាក់គុនខ្មែរ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាយុ២៥ឆ្នាំ ធ្លាប់ប្រកួត៧៧លើក,ឈ្នះ៥៣លើក,ចាញ់២០លើក,ស្មើ៤លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១១ដង ប្រកួតប្រភេទទម្ងន់៦៣,៥គ.ក្រ បានត្រឹមស្មិពិន្ទុគ្នាលើកីឡាករបង្គោលខៀវ NOENG TRAKARN អាយុមកពីThailand ។
-គូអន្ដរជាតិទី៤៖ កីឡាករបង្គោលក្រហមកីឡាករព្រំ សំណាង អាយុ៣៣ឆ្នាំមកពីក្លឹបមហិទ្ធិរិទ្ធមេសថ្ងក ខេត្តស្វាយរៀង អាយុ៣៣ឆ្នាំ ធ្លាប់ប្រកួត១៧១លើក,ឈ្នះ១៥៥លើក,ចាញ់១៣លើក និងស្មើ៣លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៦៨ដង ប្រភេទទម្ងន់៨០គ.ក្រ បានផ្ដួលត្រឹមទឹកទី១លើកីឡាករបង្គោលខៀវ MOEURN A.KHOM អាយុ២៨ឆ្នាំ មកពីThailand ធ្លាប់ប្រកួត១០៤លើក,ឈ្នះ៧៧លើក,ចាញ់២៤លើក ,ស្មើ៣លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១២ដង ។គូពិសេសប្រចាំសប្ដាហ៍នេះទស្សនិកជនហាក់មិនអស់ចិត្ត ឬមានការខកចិត្តបន្ដិច ព្រោះការប្រកួតត្រឹមតែ៣ទឹកប៉ុណ្ណោះ តែកីឡាករថៃសម្លប់លឿនពេក ទើបគេមិនទាន់បានឃើញក្បាច់ពិសេសៗរបស់កីឡាករទាំងសងខាងឡើយ។
-គូពិសេសទី៥៖ជាការប្រកួតត្រឹម៣ទឹកប៉ុណ្ណោះកីឡាករបង្គោលក្រហមឌឿន សុខលីម អាយុ១៧ឆ្នាំ មកពីក្លិបនាគនាំសំណាងនរាយ៍តេជៈ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ធ្លាប់ប្រកួត៣១លើក,ឈ្នះ២៥លើក,ចាញ់៦លើក ,ស្មើ០លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់០ដង ប្រភេទទម្ងន់៥១គ.ក្រ បានផ្ដួលគូប្រកួតត្រឹមទឹកទី២ លើកីឡាករបង្គោលខៀវឈុត ប្រាក់កាក់ អាយុ ១៩ឆ្នាំមកពីក្លិបប្រដាល់តាឯកតំបងដែកមានរិទ្ធ សមាគមកីឡាប្រដាល់ខេត្តព្រៃវែង ធ្លាប់ប្រកួតចំនួន៤១លើក ឈ្នះ២៩លើក ,ចាញ់១០លើក ,ស្មើ២លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៣ដង ។
គូរបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិកជនគាំទ្រច្រើន ដោយសារតែមានការជ្រើសរើសគូពិសេសៗជារៀងរាល់សប្ដាហ៍ទាំងកីឡាករជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុសកីឡាប្រដាល់គុនខ្មែរឲ្យកាន់តែល្បីល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជា ទស្សនិកជនអាចមកទស្សនាដោយផ្ទាល់ឬតាមAp Tv5 Cambodia Facebook និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃសៅរិ៍ចាប់ពីម៉ោង៦ល្ងាចតទៅនៅស្ទូឌីយោ ប៉ុស្ដិ៍លេខ៥ ព្រែកកំពឹស។ ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំណើរការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកកអនាម័យPremium ៕