Sunday, April 28, 2024
Homeកីឡាជាតិប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិ Tv5 ព្រំ សំណាង ផ្ដួល MOEURN A.KHOM ត្រឹមទឹកទី១

ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិ Tv5 ព្រំ សំណាង ផ្ដួល MOEURN A.KHOM ត្រឹមទឹកទី១

កណ្ដាល៖ការប្រកួតប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិស្ថានីយ៍ទូរទស្សន៍កង​យោធ​ពលខេមរៈភូមិន្ទប៉ុស្ដិ៍លេខ៥ (Tv5) សហការ​ជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រដូវកាលថ្មី បានឈានចូលសប្ដាហ៍ទី១៩ហើយ ដែល​សប្ដាហ៍នេះពិតជា​អស្ចារ្យថែមទៀត​ដោយសារ​តែ​ទាំង​កីឡាករជាតិ និងអន្ដរជាតិវាយគ្នាអស់ពីសម្ថភាព ហើយឈ្នះចាញ់លឿនហួសការ​រំពឹង​ទុក នាំឲ្យទស្ស​និក​ជកជក់ចិត្ដខ្លាំង និងស្រែកពេញសែង្វៀន ព្រោះតែអ្នករៀបចំកម្មវិធីមានការ​សម្រិតសម្រាំង​យក​កីឡាករ​បរទេស​មក​សុទ្ធ​តែខ្លាំងៗទើបធ្វើឲ្យអ្នកស្នេហាវិស័យ​ប្រដាល់គុន​ខ្មែរមានចំនួនកាន់តែកើនឡើង ពិសេស​គឺនៅឆ្នាំថ្មីនេះតែម្ដង។

លទ្ធផលប្រដាល់គុនខ្មែរ ប៉ុស្ដិ៍លេខ៥ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ គឺ៖

-គូពិសេសទី១៖កីឡាករបង្គោលក្រហមរិទ្ធី ម៉ាណូយ អាយុ២៨ឆ្នាំ មកពី​ក្លឹបគុនខ្មែរស៊ុបពើហ្វៃ ធ្លាប់ប្រកួតបាន៨០លើក ឈ្នះ៥៨លើក,ចាញ់២០លើក និងស្មើ២លើក ធ្លាប់ផ្ដួលគូប្រ​កួតឲ្យសម្លប់១១ដង ប្រកួតទម្ងន់៥៧គ.ក្រ បានបោះបង់ការប្រកួតត្រឹមទឹកទី២ ​ក្រោមកណ្ដាប់ដៃកីឡាករបង្គោល​ខៀវ​ណង សាវ  អាយុ២៣ឆ្នាំ ប្រកួត៦៥ លើក,ឈ្នះ​៤៥លើក,ស្មើ២លើក និងចាញ់១៨លើក  ធ្លាប់​ផ្ដួលគូប្រកួតឲ្យសម្លប់១០ដង មក​ពី​ក្លិប​នាគនាំ សំណាង នរាយតេជៈ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ។

 -គូអន្ដរជាតិទី២៖កីឡាបង្គោលក្រហមកីឡាករឃន សុម៉ាលី  មកពីក្លឹបមហិទ្ធិរិទ្ធ មេសថ្ងក ខេត្តស្វាយរៀង សមគមកីឡាកងយោធពលខេមរភូមិន្ទ អាយុ២១ឆ្នាំ ធ្លាប់ប្រកួត​៣៩លើក​,ឈះ​៣១​លើក,ចាញ់៦លើក ,ស្មើ២​លើក និងធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់១១ ដង ប្រកួត​ប្រភេទ​ទម្ងន់៥៤  គ.ក្រ បានផ្ដួល​ត្រឹម​ទឹកទី២លើ កី​ឡាករ​បង្គោ ល​ខៀវKATHA THEP  មកពី​Thailand  អាយុ២៤ឆ្នាំ ធ្លាប់ប្រកួត៧១​លើក,​ឈ្នះ៥០លើក,ចាញ់១៨លើក ,ស្មើ ៣លើក  និងធ្លាប់ផ្ដួល​គូប្រកួតឲ្យសម្លប់៨ដង ។

-គូអន្ដរជាតិទី៣៖ កីឡាករបង្គោលក្រហមម៉ន ព្រហ្មម៉ាញ   អាយុ២៥ឆ្នាំ​មកពីក្លឹបប៉ែន​កាក់គុនខ្មែរ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ អាយុ២៥ឆ្នាំ ធ្លាប់ប្រកួត៧៧​លើក,ឈ្នះ​៥៣​លើក,ចាញ់​២០លើក​,ស្មើ​៤លើក និងធ្លាប់​ផ្ដួល​គូប្រកួតឲ្យសម្លប់១១ដង ប្រកួតប្រភេទ​ទម្ងន់៦៣,៥គ.ក្រ  បានត្រឹមស្មិពិន្ទុគ្នាលើកីឡាករ​បង្គោល​ខៀវ NOENG TRAKARN អាយុ​មកពីThailand  ។

 -គូអន្ដរជាតិទី៤៖ កីឡាករបង្គោលក្រហមកីឡាករព្រំ សំណាង អាយុ៣៣ឆ្នាំមកពីក្លឹប​មហិទ្ធិរិទ្ធមេសថ្ងក ខេត្តស្វាយរៀង អាយុ៣៣ឆ្នាំ ធ្លាប់ប្រកួត១៧១លើក​,ឈ្នះ១៥៥​លើក,​ចាញ់១៣លើក និងស្មើ៣លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់៦៨ដង ប្រភេទទម្ងន់​៨០គ.ក្រ  បានផ្ដួលត្រឹមទឹកទី១លើកីឡាករបង្គោលខៀវ MOEURN A.KHOM អាយុ២៨ឆ្នាំ  មកពី​Thailand  ធ្លាប់​ប្រកួត​១០៤លើក,ឈ្នះ៧៧លើក,ចាញ់២៤លើក ,ស្មើ៣លើក និងធ្លាប់​ផ្ដួល​គូប្រកួតឲ្យ​សម្លប់​១២ដង ។គូពិសេសប្រចាំសប្ដាហ៍នេះទស្សនិកជនហាក់មិនអស់ចិត្ត ឬមាន​ការខកចិត្តបន្ដិច ព្រោះការប្រកួតត្រឹមតែ៣ទឹកប៉ុណ្ណោះ តែកីឡាករថៃសម្លប់លឿនពេក ទើបគេ​មិនទាន់បានឃើញក្បាច់ពិសេសៗរបស់កីឡាករទាំងសងខាងឡើយ។

  -គូពិសេសទី៥៖ជាការប្រកួតត្រឹម៣ទឹកប៉ុណ្ណោះកីឡាករបង្គោលក្រហមឌឿន សុខលីម   អាយុ១៧ឆ្នាំ មកពីក្លិបនាគនាំសំណាងនរាយ៍តេជៈ សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ  ធ្លាប់ប្រកួត​៣១​លើក​,ឈ្នះ២៥លើក,ចាញ់៦លើក ,ស្មើ០លើក ធ្លាប់ផ្ដួលគូប្រកួតឲ្យសម្លប់០ដង ប្រភេទទម្ងន់​៥១គ.ក្រ បាន​ផ្ដួលគូប្រកួតត្រឹមទឹកទី២ លើកីឡាករបង្គោលខៀវឈុត ប្រាក់កាក់ អាយុ ១៩ឆ្នាំមកពីក្លិបប្រដាល់តាឯកតំបងដែកមានរិទ្ធ  សមាគមកីឡាប្រដាល់ខេត្តព្រៃវែង ធ្លាប់ប្រកួត​ចំនួន​៤១លើក ឈ្នះ២៩លើក ,ចាញ់១០លើក ,ស្មើ២លើក និងធ្លាប់ផ្ដួលគូប្រកួត​ឲ្យសម្លប់៣ដង ។

  គូរបញ្ជាក់ថាប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ បានធ្វើឲ្យទស្សនិក​ជនគាំ​ទ្រច្រើន ដោយសារតែមានការជ្រើសរើសគូពិសេសៗជារៀង​រាល់សប្ដាហ៍ទាំង​កីឡាករ​ជាតិ និងអន្ដរជាតិដើម្បីបម្រើអារម្មណ៍បងប្អូនក៍ដូចជាបំផុស​កីឡាប្រដាល់គុនខ្មែរឲ្យកាន់​តែ​ល្បី​ល្បាញទាំងនៅលើឆាកជាតិ និងអន្ដរជា ទស្សនិកជនអាចមកទស្សនាដោយ​ផ្ទាល់ឬតាម​Ap Tv5 Cambodia Facebook  និងតាមយូធូបរៀងរាល់ល្ងាចថ្ងៃសៅរិ៍ចាប់ពីម៉ោង៦​ល្ងាចតទៅ​នៅស្ទូឌីយោ ប៉ុស្ដិ៍​លេខ៥ ព្រែកកំពឹស។ ប្រដាល់គុនខ្មែរ លក្ខណៈអន្ដរជាតិប៉ុស្ដិ៍លេខ៥ តំ​ណើរ​ការបាន ដោយសារតែមានការឧបត្ថម្ភធំពីទឹកបរិសុទ្ធលីយ៉ង និងក្រុមហ៊ុនទឹកកក​អនាម័យ​Premium ៕

RELATED ARTICLES