Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចូលព្រៃដោះទុក្ខសត្វ ជួ...ប...ខ្មោ...ច

ចូលព្រៃដោះទុក្ខសត្វ ជួ…ប…ខ្មោ…ច

ភ្នំពេញ ៖ បុរសម្នាក់ បានដើរចូលទៅក្នុងគុម្ពោតព្រៃ មួយកន្លែង ស្ថិតនៅក្បែរផ្លូវ ៦០ម៉ែត្រ ដើម្បីដោះទុក្ខសត្វ (បត់ជើងធំ) ស្រាប់តែធំក្លិនស្អុយប្លែក ហើយមានការសង្ស័យ ក៏ដើររកមើល ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់អត់ពាក់អាវ ហើមស្អុយទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ហេតុការណ៍ប្រទះឃើញសាកសពនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ។

សាកសព មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែពិនិត្យតាមភិនភាគ មានសម្បុរស ស្លៀកខោឆ្នូត ពណ៌ខ្មៅជើងវែង អត់ពាក់អាវ និងពាក់ខ្សែកអង្កាំ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសអ្នកលក់ផ្កាម្នាក់ បានដើរចូលទៅរកបត់ជើង នៅក្នុងគុម្ពោតព្រៃ ត្រង់ចំណុចកើតហេតុ ស្រាប់តែធុំក្លិនស្អុយចម្លែក ជាហេតុធ្វើឱ្យមានការសង្ស័យ ក៏បានដើររកមើល ហើយក៏បានប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ក្នុងស្ថានភាពហើមស្អុយ។ភ្លាមៗនោះ បុរសជាអ្នកលក់ផ្កា បានស្រែកប្រាប់អ្នកនៅក្បែរនោះ បង្កឱ្យមានការភ្ញាក់ផ្អើល នាំគ្នាទៅមើល ព្រមទាំងរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចឱ្យទៅពិនិត្យមើលភ្លាមៗផងដែរ។

បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងនគរបាលខណ្ឌដង្កោ បានចុះទៅកាន់ទីតាំងកើតហេតុ រួចយកខ្សែទៅចងព័ទ្ធ និងសហការជាមួយមន្ត្រីនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យសព និងស្រាវជ្រាវរកអត្តសញ្ញាណសាកសព និងសាច់ញាតិ៕

RELATED ARTICLES