Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមយាយ៧០ឆ្នាំ ភ្លើងឆេះផ្ទះហ្មត់

យាយ៧០ឆ្នាំ ភ្លើងឆេះផ្ទះហ្មត់

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ ១ខ្នង របស់ស្ត្រីវ័យចំណាស់អាយុ៧០ឆ្នាំម្នាក់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ដោយមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង២៥នាទីល្ងាច ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិឡ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ។

លំនៅឋានដែលរងការឆាបឆេះ មានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ជាប្រភេទផ្ទះតៀម សង់ពីឈើ ជញ្ជាំងក្តារ ប្រក់ដំបូលស័ង្កសី មានម្ចាស់ឈ្មោះ ពេជ្រ សុន ភេទស្រី អាយុ៧០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ចំណែកទ្រព្យសម្បត្តិ និងសម្ភារៈដែលរងការខូចខាត រួមមាន ឆេះផ្ទះ ១ខ្នងទាំងស្រុង ស្រូវចំនួន៩បេ អង្ករ ចំនួន១បេ គ្រែ ចំនួន៤ សំបុត្រកំណើត ចំនួន៣សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន១សន្លឹក សៀវភៅស្នាក់នៅ ចំនួន១ក្បាល រួមនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ព្រមទាំងខោអាវមួយចំនួនទៀត។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតមានករណីអគ្គិភ័យនេះ គឺមកពីការឆ្លង ចរន្តអគ្គិសនី តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ។

ដោយឡែកកម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ មិនបានចេញរថយន្តពន្លត់អគ្គិភ័យ ទៅជួយពន្លត់ទាន់ពេលវេលាទេ ដោយសារទទួលបានព័ត៌មានយឺតយ៉ាវ៕

RELATED ARTICLES