Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាវុធហត្ថ ចាប់ខ្លួនប៉េអឹមក្លែងក្លាយ

អាវុធហត្ថ ចាប់ខ្លួនប៉េអឹមក្លែងក្លាយ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានទិញឯកសណ្ឋានកងរាជអាវុធហត្ថ (ប៉េអឹម) មកស្លៀកអួតសម្ញែងគេឯង ទីបំផុតត្រូវកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវបង្ក្រាប ចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យប៉េអឹមក្លែងក្លាយ ខាងលើ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះគុជ វិតី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិចម្ការគោ ឃុំស្វាយចេក ស្រុកស្វាយចេក។

លោកអនុសេនីយ៍ឯក ភិន ចេតនា មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានទទួលព័ត៌មានពីប្រធានមណ្ឌលអភិវឌ្ឍយោធិនពិការ ៣១៧ តេជោ ភ្នំឆត្រ ថាមាន ករណីប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថ នៅចំណុចខាងលើ និងបានស្នើសុំឱ្យមន្ត្រីកងរាជអាវុធហត្ថស្រុកស្វាយចេក ចុះទៅពិនិត្យមើល។ ក្រោយពីទទួលបានព័ត៌ មានភ្លាម លោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ និងបាននាំឈ្មោះគុជ វិតី មកកាន់មូលដ្ឋានកងរាជ អាវុធហត្ថស្រុក ដើម្បីសាកសួរ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញអាវុធហត្ថ បានដកហូតសម្ភារៈប្រើប្រាស់ និងឯកសណ្ឋានពណ៌ទឹកប៊ិក ដាក់ឡូហ្គោ (អ.ហ) ១កំប្លេ ស្បែកជើងកវែង ១គូ ស្បែកជើងកខ្លី១គូ មួកឆាង១ មួកប៉េរ៉េ១ ខ្សែក្រ វាត់១ វិទ្យុទាក់ទង ម៉ូតូរ៉ូលឡា១ អាវកាក់ស្លាកសញ្ញា (អ.ហ) ១ ខ្សែក្រវាត់ធំ ឬខ្សែស៊ិនណារ៉ុង១ ពិលពណ៌ខ្មៅ១ ខ្សែបន្តោងសម្រាប់ដាក់កាត១ កាបូបដាក់ប្រាក់១ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក។

លោកអនុសេនីយ៍ឯក ភិន ចេតនា បានឱ្យដឹងថា នៅចំពោះមុខមន្ត្រីអាវុធហត្ថ ជនសង្ស័យខាងលើ បានឆ្លើយ សារភាពថា ខ្លួនពិតជាបានប្រើប្រាស់ឯកសណ្ឋានកងរាជអាវុធហត្ថប្រាកដមែន ហើយខ្លួនមិនមែនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ។ បន្ទាប់មក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក បានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀនផងដែរ។

ដោយផ្អែកលើចម្លើយសារភាព និងមានឯកសណ្ឋានដែលជាវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធ ហត្ថស្រុក បានកសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ។  

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES