Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមចោរលួចលុយផ្ទះវីង ១២ដង អស់លក្ខណ៍ ជាប់ខ្នោះ១ រត់បាត់៦

ក្រុមចោរលួចលុយផ្ទះវីង ១២ដង អស់លក្ខណ៍ ជាប់ខ្នោះ១ រត់បាត់៦

ខេត្តកណ្តាល ៖ ជនសង្ស័យប្រុសស្រី ១ក្រុម មានគ្នាជិត១០នាក់ បានធ្វើសកម្មភាពដើរលួចលុយនៅតាមផ្ទះវីងវេរលុយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ពិសេសខេត្តកណ្តាល ដោយធ្លាប់ធ្វើសកម្ម ភាពបានសម្រេច ចំនួន១២លើករួចមកហើយ លុះចុងក្រោយអស់លក្ខណ៍ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវបង្ក្រាបបានម្នាក់ ខណៈបក្ខពួក ៦នាក់ទៀត បានរត់គេចខ្លួនអស់។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១៦នាទីព្រឹក  ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះវេរ លុយ វីង មួយកន្លែង ស្ថិតក្នុងភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងស្រុក កៀនស្វាយ ដឹកនាំដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំកម្លាំងដោយផ្ទាល់ ប្រតិបត្តិការស្រាវជ្រាវស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពខាងលើ ដោយមានការសម្របសម្រួលនីតិវិធីពីលោកលាវ ស្រេង ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ បាន១នាក់។

ជាមួយនេះ មន្ត្រីជំនាញ បានដកហូតវត្ថុតាង រួមមាន រថយន្ត ១គ្រឿង ម៉ាក Lexus RX-300 ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពញ 2Y-9602។ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JU- 5944។ ទូរស័ព្ទដៃ ១គ្រឿង។ ថ្នាំញៀន (ម៉ាទឹកកក) ១កញ្ចប់។ លិខិត ឆ្លងដែន ២ច្បាប់។ សៀវភៅគ្រួសារ ១ច្បាប់។ សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ៤ច្បាប់។ សំបុត្របញ្ជាក់កំណើត ចំនួន៤ច្បាប់។ មួកសុវត្ថិភាព៤។ មួកក្រណាត់៣ (ពាក់ធ្វើសកម្មភាព)។ ស្បែកជើងស្ត្រី ១គូ។ លោហធាតុពណ៌លឿង (កងដៃ ចំនួន៧វង់)។ ខ្សែក ចំនួន២ខ្សែ។ ក្រវិលពណ៌លឿង ១ចំហៀង។ ចិញ្ចៀន ២វង់។ ប័ណ្ណបើកបរ ២សន្លឹក។ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៣សន្លឹក។ ឯកសារបង់រំលស់ម៉ូតូ ១ច្បាប់។ អាវពាក់ធ្វើសកម្មភាព៦ (អាវប្រុស៣ ស្រី៣)។ កាបូបស្ពាយស្ត្រី ១។ ក្រដាសប្រាក់មួយរយរៀល ចំនួន១៥២សន្លឹក (១៥២០០រៀល)។ កាតវីង ៤សន្លឹក។ កាតវីសា (ស្ថាបនា) ២សន្លឹក។ កាតនិងវីសាកាត ABA ២សន្លឹក។ លិខិតបញ្ជាក់សុំកាន់កាប់ដីធ្លី ១ច្បាប់ ៣សន្លឹក។ ប័ណ្ណសម្គាល់ទោចក្រយានយន្ត និងយានយន្ត (កាតគ្រី) ២សន្លឹក។ ដាវដែក១ និងដំបងឆក់១។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ក្រុមបក្ខពួករបស់គេ មានគ្នាចំនួន៧នាក់ (ប្រុស៥ ស្រី២) និងធ្លាប់បានធ្វើសកម្មភាព ចំនួន១២លើករួចមកហើយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ តាមបណ្តាខេត្តមួយចំនួន និងខេត្តកណ្តាល។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្តកណ្តាល រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកនៅសល់ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕

RELATED ARTICLES