Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម្ចាស់មិននៅ ភ្លើងឆេះផ្ទះ អស់៣ម៉ឺនដុល្លារ

ម្ចាស់មិននៅ ភ្លើងឆេះផ្ទះ អស់៣ម៉ឺនដុល្លារ

ខេត្តព្រៃវែង ៖ ផ្ទះ១ខ្នង រួមនិងទ្រព្យសម្បត្តិ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ខណៈដែលម្ចាស់មិននៅ កើតមានករណីឆ្លងចរន្តអគ្គិសនី បង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតប្រមាណ ៣មម៉ឺនដុល្លារ។

ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ ជាប្រភេទផ្ទះឈើប្រក់ក្បឿង មានទំហំបណ្តោយ១២ម៉ែត្រ និងទទឹង៨ម៉ែត្រ មានម្ចាស់ឈ្មោះ មុត មាន ភេទប្រុស អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្នោះឆែម មុំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា អគ្គិភ័យនេះ កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) នៅ ក្នុងផ្ទះ ហើយពេលភ្លាមៗនោះ ដោយសារតែម្ចាស់ផ្ទះមិននៅ ទើបគ្មានអ្នកណាដឹង រហូតទាល់តែភ្លើងឆេះពេញបន្ទុកហើយ ទើបអ្នកជិតខាងដឹង ប្តឹងមកសមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់អស់ជាច្រើនឡាន ទើបអាចពន្លត់ភ្លើងបាន។

សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះទំហំនៃការខូចខាត រួមមាន ឆេះផ្ទះ ១ខ្នងទាំងស្រុង លុយចំនួន៦០លានរៀល គ្រែប្រអប់១ ទូទឹកកក១ រួមនិងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង សរុបទឹកប្រាក់ប្រហែល ២៧៥០០ដុល្លារ។ យ៉ាងណាហេតុការណ៍អគ្គិភ័យខាងលើ  មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕

RELATED ARTICLES