Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះកូនឈ្នួលក្រមុំ លួចគ្រឿងអលង្ការ៣០តម្លឹង

វ៉ៃខ្នោះកូនឈ្នួលក្រមុំ លួចគ្រឿងអលង្ការ៣០តម្លឹង

ខេត្តតាកែវ ៖ យុវតីម្នាក់ ជាបុគ្គលិកហាងលក់គ្រឿងអលង្ការ បានបែកគំនិតលួចយកគ្រឿងអលង្ការ របស់ម្ចាស់ហាង ចំនួន៣០តម្លឹង រួចរត់គេចខ្លួន លុះម្ចាស់ហាងដាក់ពាក្យបណ្តឹង ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវ ចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីលួចគ្រឿងអលង្ការនេះ បានកើតឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចតូបលក់គ្រឿងអលង្ការ លេខ១(ក) ក្នុងផ្សារខេត្តតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។

យុវតីសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះក្រច សាវី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកលក់គ្រឿងអលង្ការឱ្យជនរងគ្រោះ មានលំនៅ ភូមិស្វាយ ឃុំធ្លក ស្រុកទ្រាំង។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានបញ្ជាក់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បន្ទាប់ពីទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីលោកឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ិន តារាវុឌ្ឍ នាយការិយាល័យព្រហ្មទណ្ឌ បានចុះបង្ក្រាបករណីអំពើលួច ដែលប្រព្រឹត្តកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្សារតាកែវ តូបលេខ១(ក) ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ (បាត់បង់គ្រឿងអលង្ការ ធ្វើអំពីប្រាក់ ចំនួន៣០តម្លឹង)។

ប្រភពដដែល បន្តថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ បានចំនួន១នាក់ ឈ្មោះក្រច សាវី មុខរបរបុគ្គលិកលក់គ្រឿងអលង្ការឱ្យជនរងគ្រោះ និងបានដកយកវត្ថុតាង រួមមាន ឡាំងដាក់គ្រឿងអលង្ការ ចំនួន១។ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលា ដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES