ភ្នំពេញ៖កែវ សីហា រៀបការប្ដីលោកគ្រូពេទ្យ៥ឆ្នាំមកហើយ តែពេលនេះគ្មានធំក្លិនបានកូនង៉ាសោះ ហើយបើនៅតែបែបនេះទៀតនោះច្បាស់ជានាងអាចនឹងដើរតាមផ្លូវដូចមាស សុខសោភា និងសុគន្ធ និសា ដែរជាមិនខាន។ប្រភពបានឲ្យដឹងថាសីហា ចង់បានកូន ព្រោះតែនាងស្រលាញ់កូនក្មេង តែបំណងមួយនេះមិនបានសម្រេចឡើយ ទើបធ្វើឲ្យនាងមិនសូវសប្បាយចិត្ត និងនាំឲ្យចំណងស្នេហាបាត់ភាពកក់ក្ដៅអស់មួយផ្នែក ព្រោះអ្នកដែលរៀបការថ្ងៃកៀកនាងដែរមានដូចជាសួស វីសា និងម៉ូនីកា ជាដើមពេលនេះពួកគេមានកូនម្នាក់១ចូលសាលារៀនទៅហើយ។យ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ថាតើហេតុអ្វីបានជានាងសីហា មិនអាចពពោះបានសម្រេចដូចពេលនេះឡើយ ខណៈដែលអ្នកខ្លះលើកឡើងថាសីហា មានប្ដីជាដុកទ័រ ហេតុនេះចង់បានកូនពេលណាក៍បានដែរ ព្រោះគ្រូពេទ្យចេះជំនាញមួយនោះច្បាស់ណាស់ តែស្វាមីសីហា បែជាមិនទាន់អាចបំពេញបំ ណងប្រពន្ធបានទៅវិញ ។
អ្នកយកព័តមានយើងបានទូរស័ព្ទផង ឆាតទៅហ្វេសបុកនាងផងដោយដាក់សំណួរជុំវិញនាងរៀបការជិត៥ឆ្នាំអត់កូន ប៉ុន្ដែនាងមិនទទួល ឬឆ្លើយឆ្លងអ្វីទាំងអស់។ទោះជាយ៉ាងណាមិត្តភក្ដិរបស់សីហា ដែលបម្រើការនៅទូរទស្សន៍អាស៊ីអាគ្នេហ៍លើកឡើងថាសីហា ពិតជាមិន សូវរីករាយមែនប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែនាងបាត់បង់ការសិល្បៈច្រើនផ្នែក ក្រោយ Seatv លែងតំណើរការConcerts ហើយអ្វីដែលនាងតុកស៊ិកខ្លាំងនោះគឺរឿងចង់បានកូនតែអត់បាននេះតែម្ដង។
យ៉ាងណាកែវ សីហា មិនទាន់អស់សង្ឃឹមរឿងពពោះនេះទេ ព្រោះតែនាងនៅវ័យក្មេង ហើយប្ដីជាគ្រូពេទ្យបែបនេះ នៅតែមានវិធីក្នុងការយកកូនឲ្យបានសម្រេចនាពេលបន្ទាប់ជាមិនខាន ព្រោះសូម្បីតែមាស សុខសោភា មានប្ដី១៧ឆ្នាំ សុគន្ធ និសា មានប្ដីជិត៧ឆ្នាំ អត់មានកូនដូចនាងដែរ ប៉ុន្ដែតារាទាំងពីរខាងលើមានជំនឿរចិត្ដថានឹងយកកូនឲ្យបាននាពេលដ៍ខ្លីខាងមុខនេះហើយ បើទោះជាពួកគេមិនមានស្វាមីជាគ្រូពេទ្យដូចសីហា ក្ដី ។
គូរបញ្ជាក់ថាកែវ សីហា ជាអតីតពិធីការិនីលេចធ្លោរបស់ប៉ុស្ដិ៍អាស៊ីអាគ្នេហ៍ដោយចាប់ដៃជាមួយលោកប៉ែន ចំរ៉ុង និងDj ហេរ៉ូ ជាដើម ធ្វើជាMC ជាច្រើនកម្មវិធីពិសេសគឺការប្រគុំតន្រ្ដីផ្សាយផ្ទាល់។ប៉ុន្ដែតាំងពីស្ថានីយ៍នេះលែងតំណើរការConcerts ធ្វើឲ្យសីហា មិនសូវចេញមុខច្រើនដូចមុននោះទេ។ប៉ុន្ដែមិនមែនតែសីហា ម្នាក់ទេដែលពិបាករកភាពលេចធ្លោមកវិញនេះ ព្រោះពិធីការិនីផ្សេងៗទៀតរបស់Seatv ក៍ជួបរឿងដូចនាងដែរ ហើយពេលនេះភាគច្រើនពួកគេទៅជ្រកនៅទ្រនុំថ្មីរៀងៗខ្លួន ។ប្រភពខ្លះថាការដែលសីហា រយាលៗពីការងារចាស់បែបនេះដោយសារតែនាងមានមុខរបរផ្សេងក្រៅពីសិល្បៈ និងម្យាងទៀតស្វាមីមិនចង់ឲ្យនាងលេងសិល្បៈពេញទំហ៊ឹងនោះទេ ព្រោះចង់ផ្ដោតលើការធ្វើជំនួញច្រើនជាង។ចំណែកពិធីការិនីលេចធ្លោនៅឆ្នាំ២០២៤ ទាំងនៅស្ថានីយ៍និងតាមក្រុមហ៊ុនAgency នេះគេសង្កេតឃើញមានដូចជាអ្នកនាងគង់ សុជាតិ ,ចាន់ កែវនិមល ,ថន លក្ខិណា ,ជីមមី ,ខៀវ សានសាណា ,Dj ណាណា,រស់ សុធាវី,ហ៊ិន ច័ន្ទនីរ័ត្ន និងសុខ សោម៉ាវត្តី ជាដើម ។
តារាសម្ដែងភាគច្រើនបានប្រាប់អ្នកយកព័តមានយើងថាពួកគេចង់បន្ថែមអាជីពថ្មីគឺធ្វើជាMC ព្រោះការងារនេះរក្សារបានភាពយូអង្វែងជាងធ្វើជាអ្នកសម្ដែង។ប្រភពនោះថាតារាសម្ដែងបើឈានចូលវ័យជ្រេហើយគឺត្រូវតែរបូតពីតំណែងតួឯកមកជាតួរង និងទៅតួម្ដាយតែម្ដង។ប៉ុន្ដែMC បើធ្វើបានល្អ ជាអ្នកខ្លាំង ល្បីឈ្មោះ និងលេចមុខតាមសារព័តមានជាប្រចាំនោះគឺជាតួឯករហូតលែងចង់ធ្វើ ។តែMC ក៍មិនខុសពីតារាចម្រៀងដែរ ពោលគឺបើមិនស្ថិតក្នុងលំដាប់Grade A ទេនោះមិនសូវមានអ្នកស្គាល់ឬសារព័តមានមិនចាប់អារម្មណ៍ឡើយ ។
ចំណែកកែវ សីហា វិញនាងនៅតែរក្សាររូបសម្រស់បានស្រស់ស្អាតទោះជាមានស្វាមីជិត៥ឆ្នាំក្ដី គឺមិនសូវឡើងគីឡូ និងបែកសាច់នោះទេ ហេតុនេះហើយនាងនៅតែមានទីផ្សារសិល្បៈឲ្យតែប្ដីនាងមិនហួងហែងនិងបើកដៃឲ្យនាងបន្ដអាជីពចាស់នេះតទៅទៀត៕