Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃើញប៉ូលិស ជិះម៉ូតូរត់ បា...ញ់...៣...គ្រា...ប់ ជាប់ខ្នោះ៣

ឃើញប៉ូលិស ជិះម៉ូតូរត់ បា…ញ់…៣…គ្រា…ប់ ជាប់ខ្នោះ៣

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នាតាមផ្លូវ ទាំងពាក់កណ្តាលអធ្រាត្រ លុះប្រទះឃើញកម្លាំងសមត្ថកិច្ចកំពុងល្បាត ស្រាប់តែព្យាយាមជិះម៉ូតូរត់គេច ដោយកៀរម៉ូតូសមត្ថកិច្ច បណ្តាលឱ្យដួលខ្លួនឯង ទើបសមត្ថកិច្ចប្រដេញចាប់ និងឈានដល់ការផ្ទុះអាវុធចំនួន៣គ្រាប់ ទើបឃាត់ខ្លួនក្រុមជនសង្ស័យទាំង៣នាក់បាន ព្រមទាំងដកហូតបានឧបករណ៍ប្រព្រឹត្តបទល្មើសមួយចំនួន។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២ ស្ថិតនៅក្បែរឃ្លាំងអេតចាយ ១កន្លែង លើកំណាត់ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងកាំភ្លើងបាញ់ ចំនួន២ទៅ៣គ្រាប់ លាន់ពេញភូមិ អំឡុងម៉ោង២រំលងអធ្រាត្រ។ ភ្លាមៗនោះអ្នកភូមិ បាននាំគ្នារត់ចេញមកក្រៅផ្ទះ ស្រាប់តែឃើញសមត្ថកិច្ចប្រដាប់ទៅដោយអាវុធ និងមានពាក់អាវក្រោះផង កំពុងដេញតាមចាប់ជនសង្ស័យ៣នាក់ ខណៈឃាត់ខ្លួនបាន២នាក់ និងម្នាក់ទៀតផ្លោះរបងរត់គេចខ្លួនបាត់។

តាមប្រភពអ្នកដឹកជញ្ជូន ១ក្រុម ដែលអង្គុយផឹកស៊ីនៅក្បែរកន្លែងកីតហេតុ បានឱ្យដឹងថា ក្នុងពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ ពួកគាត់ប្រទះឃើញបុរសម្នាក់ ពាក់អាវស សម្តែងជាដើរធម្មតា ហាក់ដូចមិនដឹងរឿងអី ទំនងគួរឱ្យសង្ស័យ ក៏រាយការណ៍ជូនសមត្ថកិច្ច ទើបនាំគ្នាដេញចាប់ក្របួចជាប់តែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានបន្ថែមថា មុនពេលឈានដល់ការឃាត់ខ្លួន សមត្ថកិច្ចកំពុងតែល្បាតក្នុងមូលដ្ឋាន ស្រាប់តែប្រទះឃើញជនសង្ស័យទាំង៣នាក់ខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកស៊ុយស៊ូគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1HL-7029 ដឹកគ្នាធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ។ លុះពេលឃើញមានការសង្ស័យ ទើបសមត្ថកិច្ចហៅសាកសួរ ស្រាប់តែជនសង្ស័យទាំង៣នាក់ ជិះម៉ូតូគេច ព្រមទាំងកៀរម៉ូតូប៉ូលិស រហូតដួលម៉ូតូខ្លួនឯង ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ឆែកមើល ក៏ឃើញមានវត្ថុតាងមួយចំនួន សង្ស័យជាឧបករណ៍សម្រាប់ធ្វើសកម្មភាពពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES